រូបភាពវីដេអូ ការរញ្ជួយដីកម្រិត៦.២រ៉ិចទ័របាន កើតឡើងកាលពីវេលាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅកោះ ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្ដែក្នុង ហេតុការណ៍នេះមិនទាន់មានការប្រកាស ពីគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិឡើយ។
ក្រុមភូគព្ភសាស្ដ្រអាមេរិក( USGS) បានឱ្យដឹងថា ការរញ្ជួយដីមានជម្រៅ ៩គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ៣០០ គីឡូម៉ែត្រភាគខាងលិចឈូងសមុទ្រ នៃទីក្រុង Banda Aceh ។ ការរញ្ជួយ ដីនេះកើតឡើងនៅវេលាម៉ោង៧ព្រឹក ម៉ោងនៅក្នុងតំបន់។
ប្រទេសឥណ្ឌូនេស៊ីមានទីតាំងភូមិ សាស្ដ្រស្ថិតត្រង់ចំណុចផ្ចឹតនៃឧបទ្វីប ដែលជានិច្ចកាលទទួលរងការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង។ រលកយក្សស៊ូណាមិ នៅមហាសមុទ្រឥណ្ឌាក្នុងឆ្នាំ២០០៤ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និង ពលរដ្ឋឥណ្ឌូនេស៊ី១៧០.០០០នាក់ដែល ភាគច្រើនរស់នៅក្នុងខេត្ដ Aceh 9