ពិធី​បុណ្យពុទ្ធាភិសេក​និង​ដ​ង្អែ​រម​ហា​ជួង​ជ័យ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ហៅ​វត្ត​ថ្មី​

0

សៀមរាប​= ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ន​មន្ដ្រី​ក្រសួងការពារជាតិ និង​ជា​តំណាងរាស្ដ្រ​ខេត្តសៀមរាប​និង លោកជំទាវ តឿន បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព​ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​និង​ដ​ង្អែ​រម​ហា​ជួង​ជ័យ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ហៅ​វត្ត​ថ្មី​កាលពី​ព្រឹក​Image23ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៦ ដែលមាន​លោក ឃឹម ប៉ុន​សុង អភិបាលខេត្ត​សៀមរាប​និង​លោកជំទាវ​ព្រមទាំង លោក លោក ស៊ូ​ប្លា​តុង និង​មន្ដ្រីរាជការ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ប្រជា​ពល​រដ្ន សរុប​ជាង​៦៥០​នាក់ ។​Image24
ក្នុង​ពិធី​នេះ​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​អាន​សន្តរ​កថា​ស្វាគមន៍​បើក​កម្មវិធី​និង​មានប្រសាសន៍​សំណេះសំណាល​ដោយមាន​អត្ថន័យ​និង​ខ្លឹមសារ​ថា ជួង​តំណាងអោយ វត្ថុ សាក​សិទ្ធិ​ដែល​អាច​បន្លឺសំលេង ដាស់តឿន អោយ​មនុស្សម្នា​មកជួប​ជុំគ្នា​ក្នុង​ពិធី​ផ្សេងៗ ជួង​អាច​ផ្ដល់​ជាស​ញ្ញា​អោយ​មនុស្ស​មក​ប្រមូលផ្ដុំ​ក្នុងភូមិ ក្នុងស្រុក ក្នុង​វត្ត ជាពិសេស​ផ្ដល់​សញ្ញា​ដល់​កងទ័ព​មុន​ពេលចេញ​ច្បាំង​អោយមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើសឹក​សង្គ្រាម ឬ​ប្រកាសអាសន្ន​ណាមួយ​និង​ម្យ៉ាងទៀត​គេ​ប្រើ​សំរាប់​បញ្ចាក់​ពី​ភាពជោគជ័យ ដូចដែល​យើង​កំពុងតែ​ប្រា​រព​ពិធី​នាពេល​ឪ​កាស​នេះ រឹតតែ​បញ្ចាក់​ពី​ភាពជោគជ័យ​និង​ការយកចិត្តទុកដាក់រ​បស់​ពី​ថ្នា​កើ​ដឹកនាំ​មកលើ​ព្រះពុទ្ធសាសនា​ដែលជា​សេចក្ដីត្រូវការ​របស់​ប្រជា​ពល​រដ្ន​យើង​សមជា​កុលបុត្រ​កុលធីតា​ខ្មែរ​អង្គ​ដែលជា​ពូជពង្ស​ដ៏​ខ្លាំងខ្លា​របស់​យើង​។​Image14

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់​បាន​មាន​ប្រសា​ស​សំណេះសំណាល់​និង​រំលឹក​ប្រវត្តិ​ពី​វត្ត​វត្ត​ទេព​ពោធិ​វង្ស​ហៅ​វត្ត​ថ្មី​នេះ​ដែល​បានចាប់ផ្ដើម​កសាង​តាំងពី​ដំបូង រហូតមកដល់​ពេលនេះ​ព្រោះ​វត្ត​នេះ​បាន​តំកល់​ធាតុ​(​ឆ្អឹង​)​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​របរ​ប៉ុលពត​រាប់ពាន់នាក់ និង​ចង់​បញ្ចាក់​ពី​ការយកចិត្តទុកដាក់​យ៉ាង​ខ្ចា​ប់​ខ្ចួ​ន​មកលើ​វិស័យ​ព្រះពុទ្ធសាសនា ដើម្បីអោយ​ប្រជា​ពល​រដ្ន​បានធ្វើ​បុណ្យទាន ក្នុង​ឯកឧត្តម​ក៏បាន​បញ្ចាក់​ពី​អត្ថន័យ​នៃ​ជួង​ដែល​បាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ក្នុង​វត្ត​នេះ​ថា​វត្ត​នីមួយៗ​ត្រូវតែមាន​ជួង សំរាប់​បន្លឺសំលេង​ដាសតឿន​ព្រះសង្ឃ​ដែល​នៅក្នុង​វត្ត​អោយមក​កាន់​ទី​អាស​ន្នះ​ក្នុង​ពិធី​ផ្សេងៗ សំរាប់​អោយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បានដឹង បាន​ជ្រាប់​ជា​ដំណឹង​ក៏ដោយ​សារ​ជួង​ជ័យ​នេះឯង ដូច្នេះ​ជួង​មាន​ប្រ​យោ​ជ​យ៉ាងខ្លាំង​សំរាប់ ដាស់តឿន​មនុស្ស​មានការ​ប្រុងប្រយ័ត្ន ការត្រៀមខ្លួន កា​រប​ញ្ញាក់​ស្មារតី និង​ការ​បន្លឺ​សញ្ញា​ប្រាប់​ពី​ភាពជោគជ័យ​ជាដើម​។​ល​។ ក្នុង​ឪ​កាស​នោះដែរ​ឯកឧត្តម​ក៏បាន​ប្រ​កេ​ន អង្ក មី ទឹកក្រូច ទឹក​សុទ្ធ ត្រីខ បច្ច័យ ដល់​ព្រះសង្ឃ​និង​បាន​រាប់​បាត​ដែលមាន​ព្រះសង្ឃ​ចំនួន​៧១​អង្គ​ផងដែរ​៕ ប៊ុន រិទ្ធី​Image21

Image39Image33Image25Image26Image20Image15Image11