(ខេត្តបន្ទាយមានជ័យ) តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គោស៊ុ សារឿត អភិបាលខេត្តបានផ្ទេរភារកិច្ចទៅទទួលតំណែងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម (ចូលនិវត្តន៍)ហេតុដូច្នេះហើយទើបបានជានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះត្រូវលោក សួន បវរ ទទួលតំណែងជាអភិបាលខេត្តជំនួសវិញ។គេរំពឹងថាវត្តមានលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យថ្មីអាចនឹងមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះចំណុចអសកម្មនាគ្រាកន្លងមកជាពិសេសពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀន រថយន្តចង្កូតស្តាំ ពលករចំណាកស្រុកចេញតាមច្រករបៀង ក៏ដូចជាការដឹកជញ្ជូនទំនិញលេីសទម្ងន់ ទំនិញគេចពន្ធ រំលោភដីធ្លី ភាពអសកម្មរបស់អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែន មន្ទីរ អង្គភាពមួយចំនួនដែលសព្វថ្ងៃនេះ ពួកមន្ត្រីសមត្ថកិច្ចជំនាញទាំងនោះកំពុងតែជិះសេះលែងដៃ ប្រភពព័ត៌មានបានរាយការណ៍ថាមន្ត្រីសមត្ថកិច្ចជំនាញកំពុងតែសោយសុខជាមួយនឹងបទល្មើសនៃការនាំចូលដោយខុសច្បាប់ពីប្រទេសថៃ។តាមសេចក្ដីរាយការណ៍ថាលោក Police សេដ្ឋកិច្ចបានយករថយន្តចង្កូតស្តាំនាំចូលខុសច្បាប់ចតទុកខាងមុខសាខាគយនិរដ្ឋករខេត្តទៀតផងហេីយបានប្រើប្រាស់អំណាចឥទ្ធិពលរបស់ខ្លួនចុះប្រមូលលុយពីក្រុមឈ្មួញដែលនាំចូលទំនិញខុសច្បាប់នៅពេលយប់តាមច្រករបៀង នៅចន្លោះពេលផ្លាស់ប្តូរអភិបាលខេត្តបទល្មើសកេីតមានច្រេីនណាស់ ទំនិញគេចពន្ធ ទំនិញខូចគុណភាព មានកាយដីភ្នំ រំលោភដីបឹង ដីប្រឡាយ ដីស្ទឹង ពួកមន្ត្រីពុករលួយបើកដៃឲ្យឈ្មួញធ្វេីតាមចិត្ត គេរំពឹងថាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យថ្មីមិនបណ្តែតបណ្តោយឲ្យមន្ត្រីនៅក្រោមឱវាទធ្វើអ្វីស្រេចតែនឹងចិត្តនោះឡើយ ពោលគឺនឹងចាត់វិធានការចំពោះមន្ត្រីពុករលួយនិងអសកម្មទាំងឡាយណាដើម្បីស្តារប្រជាប្រិយភាពខេត្តបន្ទាយមានជ័យឡើងវិញ មិនតែប៉ុណ្ណោះមន្ត្រីពុករលួយប៉ុន្មាននាក់នេះគួរតែចាត់វិធានការដាក់ទោសទណ្ឌតាមច្បាប់ថែមទៀតផង។
Ads



































