​ ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ទីតាំង​ដែល​គ្រោង​និង​បង្កើត​ភូមិ​សម្បទាន​សង្គមកិច្ច​ដល់​ជនក្រីក្រ

0

កំពង់ធំៈ អាជ្ញាធរ​ខេត្តកំពង់ធំ បាន​ដឹកនាំ​មន្ទីរ​ស្ថាប័ន ពាក់​ព័​ន្ឋ​ចុះ​ត្រួតពិនិត្យ​សិក្សា​ទីតាំង​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​ដូង ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ ដែលមាន​ផ្ទៃដី​ចំនួន ២៩២២​ហិច​តា ដែល​គ្រោង​ន​និង​បង្កើត​ភូមិ​សង្គមកិច្ច ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដូចជា​ទុ​រ​គត់​ជន ជនពិការ គ្រួសារ​ក្រីក្រ គ្រួសារ​អតីតយុទ្ធជន ដែល គ្នាន​ទីជម្រក គ្មាន​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន ដើម្បី​បង្កើត​ភូមិ​សង្គមកិច្ច​ឲ្យ​ជនក្រីក្រ​ដែល​រស់នៅក្នុង​ឃុំ​ដូង ឲ្យ​មក​រស់នៅ​ភូមិ​ថ្មី​នេះ​។​
​កាលពី​ថ្មី​កន្លងមកនេះ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ បាន​ដឹក​កម្លាំង​មន្ទីរ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​មួយចំនួន​ជា ច្រើន​រូប មក​ពិនិត្យ​ទីតាំង​ដែល​បានស្នើរ​សុំ​របស់​អង្គការ​ឡា​សិត ដែលមាន​ផ្ទៃដី​ចំនួន ២៩២២​ហិច​តា​សម្រាប់ បង្កើត​ភូមិ​ស​ង្គ​កិច្ច​ជូន​ជនក្រីក្រ ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​ភូមិ​សង្គមកិច្ច គឺ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅក្នុង​ឃុំ​ដូង​នាបច្ចុប្បន្ន ដោយ​អង្គ​ការគ្រោង និង​សាង​សង់ផ្ទះ សាលារៀន មន្ទីរពេទ្យ រួមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ប្រ​ព័​ន្ឋ ប្រឡាយ ជាច្រើន​ទៀត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​មក​រស់នៅក្នុង​ភូមិ​សង្គមកិច្ច​នេះ​។​
​លទ្ធផល​នៃ​ការសិក្សា​ត្រួត​ពិនិ​ត្យ​នៃ​ក្រុមការងារ ឲ្យ​បញ្ជាក់ថា ទីតាំង​ដី​នេះ​គឺ​សមស្រប និង​កា​រស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ ដោយសារតែ​ដី​មាន​ជីវជាតិ មាន​ប្រឡាយទឹក អាច​និង​បង្ករ​បង្កើន​ផល​បានល្អ ម្យ៉ាងទៀត​គឺជា​ដី​ទំនេរ ដោយ​ពុំមាន​ផលប៉ះពាល់​និង ប្រជាពលរដ្ឋ​ណាំ​ដាំ​ដំណាំ​ស្រូវ ឬ​ចំការ​កន្លងមក​នោះទេ ដោយ​ទីតាំង​គ្រោង​និង​បង្កើត​ភូមិ​សង្គមកិច្ច​នេះ គឺ​ក្រោម​គម្រោង​ឡា​សិត​  និងជាការយកចិត្តទុកដាក់របស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ។
​សូមបញ្ជាក់​ផងដែរ​ថា ក្រោយពី​ឈ្មួញ​លឺថា អាជ្ញាធរ​ខេត្តកំពង់ធំ បានគិត​គូរ​ពី​ជីវភាព និង​កា​រស់នៅ​ដោយ​ក្រី​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ថែមទាំង​គ្រោង​បង្កើត​ភូមិ ស្រាប់​តែមាន​ឈ្មួញ​មួយចំនួន បាន​នៅ​ពីក្រោយ​ខ្នង​របស់​ប្រជាពលរដ្ឋ ញ៉ុះ​ញ៉ុ​ង​ឲ្យ​ប្រជាពលរដ្ឋ​គ្រោង​និង​លើកគ្នា​តវ៉ា ថា​ជា​ដី​របស់ខ្លួន ថែមទាំង​បាន នាំគ្នា​ចែក​ដី​អោយ​ប្រសាទ ដែល​ត្រូវបាន​គេ​ដឹងថា ឈ្មោះ​ដែល​ប្រមូល​ទិញ​ដី​នោះ គឺជា​កូនប្រសារ​មេឃុំ​ដូង ទើប​ជម្រុញ​ឲ្យ​មានការ​ដឹកនាំ​ស្ថាប័ន​ពាក់​ព័​ន្ឋ​មក​សិក្សា​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ តែ​តាម​ការពិត​គឺជា​ដី ទំនេរ និង​ជា​ប្រភេទ​ដីព្រៃ​ចម្រុះ​។​
​ ​ដោយ ប៊ុន រដ្ឋា

Image10 Image9 Image8 Image7 Image6 Image5