​ ​ឯកឧត្តម​អ៊ុត សំអន ប្រជុំ​ពង្រឹង​ក្រុមការងារ​បក្ស​និង​ក្តាប់​បញ្ហា​ប្រឈម​ឃុំ​សា​គ្រាម

0

​កំពង់ធំ​. ឯកឧត្តម​. អ៊ុត សំអន​  ប្រធានគណបក្សខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ក្រុមការងារ​ក្រុម​បក្ស រួមទាំង​ក្តាប់​ការងារ​ដែល ប្រឈម​រួមទាំង​ពង្រឹង​ក្រុម​កា​ងារ​បក្ស​នៅកន្នុង​ឃុំ​សា​គ្រាម និងឃុំក្រយៀ  ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ។​
​បន្ទាប់ពី​តំណាង​សកម្មជន​ក្នុង​ឃុំ បាន​ឡើង​អាន​សេចក្តីរាយការណ៍ ពី​សកម្មភាព​ចំនុចខ្លាំង​និង​ចំនុចខ្សោយ រួមទាំង​បាន​ក្តាប់​នូវ​បញ្ហា​មួយចំនួន​ពី​ផល​ពិបាក​របស់​សមាជិក​ប​ក្ស ដើម្បី​រួមគ្នា​កែលំអរ ស្ថាបនា​ពី​គោលនយោបាយ ដើម្បី​ឲ្យ​ទទួលបាន​ប្រសិទ្ធិភាព ជួយ​គ្នា​កែសម្រួល​បញ្ហា​ដែល​ប្រឈម ក្នុងការ​អនុវត្ត​ការងារ​កន្លងមក និង​រួមគ្នា​គិត រួមគ្នា​ធ្វើការ​ងារ​នៅក្នុង​មូលដ្ឋាន ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ។​
​ឯកឧត្តម អ៊ុត សំអន​. ប្រធានគណបក្សខេត្ត បានចុះជួយក្រុមការងារ​បក្ស​​ឃុំ​ក្រយៀ និងឃុំសាគ្រាម បានធ្វើ​ការណែនាំ​ឲ្យ​សមាជិក​គណបក្ស​ទាំងអស់ ខិតខំ ប្រឹងប្រែង​យកចិត្ត​ទុ​ដាក់ ព្រមទាំង​មានការ​អត់ធ្មត់ សាមគ្គី​គ្នា ដើម្បី​ជា​កម្លាំង​ដ៏​រ៉ឹង​មាំ យកជ័យ​ជម្នះ​លើ​ការ​ញ៉ុះ​ញ៉ុ​ង់​ឃោសនា​របស់​គណបក្ស​មួយចំនួន ដែល​ប្រឹង​បំភ្លៃ​មិនមែនជា​ការពិត និង​ព្យាយាម​ទំលាក់កំហុស​មកលើ​គណ​បក្ស​កាន់អំណាច ដូច្នេះ​សមាជិក​ទាំងអស់​ត្រូវ ជួយ​គ្នា​ហ​ការ​ឲ្យ​បាន​ស្អិតរ​មួ​ត ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ រក្សា​នូវ​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ ចៀ​សវាហ​បង្ករ​ឲ្យ​មានការ​ថ្នាំ​ង​ថ្នាក់ រួមទាំង​ពន្យល់​ណែនាំ​ដល់​ក្រុមយុវជន និង​ប្រជាពលរដ្ឋ ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​។​
​ក្នុង​ឳ​កាស​នៃ​កិច្ចប្រជុំ ឯកឧត្តម អ៊ុត សំអន បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​បក្ស ឃុំ​ក្រយៀ និង​ឃុំ​សា​គ្រាម ដែល​បាន​លះបង់​កំលាំងចិត្ត​កំលាំង​កាយ ធ្វើ​ការងារ​ស្នូល​នៅក្នុង​មូលដ្ឋាន រួមទាំង​ដោះស្រាយ​បញ្ហា​ថ្នាំងថ្នាក់​ជាមួយនិង​ក្រុមហ៊ុន រួមទាំង​ការប្រកបមុខរបរ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ទទួលបាន នូវ​ចំណេះដឹង​ពាក់​ព័​ន្ឋ​នឹង​ផ្លូវច្បាប់​ផងដែរ ។​
​ដោយ ប៊ុន រដ្ឋាImage15 Image14 Image13 Image12 Image11