​ ​ឆ្លង​ចរន្ត​អគ្គីសនី​ដោយ​ទុស្សេ​ខ្សែភ្លើង​ចេញពី​តូប​កាត់សក់ បង្ក​ការភ្ញាក់ផ្អើល​តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ពន្លត់​ទាន់ពេលវេលា ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​

0

ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង​ក៏បង្ក​ឱ្យមាន​ផ្សែងហុយ​ខ្មួរ​ខ្មាញ​ចេញពី​តូប​កាត់សក់ នាំឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ឆោឡោរ និង​ពន្លត់​ទាន់ពេលវេលា ដោយសារតែ​ភ្លើង​បុក​បណ្តាលឱ្យ​ឆ្លង​ចរន្ត​អគ្គីសនី ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ជាប់​នឹង​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា ៦១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ។
តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា ទុស្សេ​ខ្សែភ្លើង​នៅ​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ​នោះ គឺ​មកពី​ខ្សែភ្លើង​បាន​ដាច់​តាំង​ពីថ្ងៃ​មកម្ល៉េះ ដោយ​មិនមាន​អ្នក​ពាក់ពាន់​មក​ត​ផ្ចា​ប់​ឡើយ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ភ្លើង​ក៏បាន​ភ្លឺ​មកវិញ ភ្លាម​នោះគេ​ក៏បាន ឃើញ​មាន​ផ្សែងហុយ​ខ្មួរ​ខ្មាញ​ចេញពី​តូប​កាត់សក់ យីហោ សម័យ​ស្តា​យល៍ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​នៅក្បែរនោះ ឆោឡោរ​ឡើង​នាំគ្នា​យក​ទឹក​ជួយ​ជះ​ពន្លត់​ទាន់ពេលវេលា ដោយ​មិន​ឱ្យមាន​ភ្លើង​ឆាប់ឆេះ​ឡើង​នោះទេ ។​
ប្រភព​បន្តថា ហេតុការណ៍​ខាងលើ​គឺ​ទំនង​ដោយសារតែ​នៅពេល​ភ្លើង​ដាច់​ហើយ​ភ្លឺ​មកវិញ​នោះ គឺ​ភ្លើង​បុក និង​ម្យ៉ាងវិញទៀត​ដោយសារតែ​ម្ចាស់​តូប​កាត់សក់​ភ្លេច​មិន​បារ៉ែត​ភ្លើង​ពេល​បិទតូប ទើប​ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង​បែបនេះ ៕​ជី​ម ភា​រ៉ា​

Image17 Image16