( រូបភាពវីដេអូ ) បេក្ខភាពដែលទើបតែជាប់ឆ្នោត ក្លាយជាប្រមុខដឹកនាំឥណ្ឌាមានប្រវត្ដិជា អតីតអ្នកលក់តែនៅតាមស្ថានីយរថ ភ្លើង ប៉ុន្ដែដោយសារតែការខិតខំ និង សមត្ថភាព ភាពឈ្លាសវៃរបស់លោក បានជួយឱ្យលោក Narendra Modi ក្លាយជាអ្នកកាច់ចង្កូតនាវាឥណ្ឌា ។ កាលពីថ្ងៃទី១៦ ខែឧសភា លោក Narendra Modi ជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពជាច្រើនរូបប្រកួត ប្រជែងតំណែងប្រមុខដឹកនាំឥណ្ឌា ហើយ លោកទទួលបានជ័យជម្នះក្លាយជាអ្នក ដឹកនាំនៅពេលខាងមុខ។ លោក Narendra Modi ជាបេក្ខភាពតំណាងឱ្យគណបក្ស ប្រជាជនឥណ្ឌា ។
លោកកើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៥០ នៅរដ្ឋអូហ្គូចារាត់ ក្នុងគ្រួសារមួយដែលមានសមាជិក រហូតដល់៦នាក់ ។ លោកជាកូនទី៣នៅ ក្នុងគ្រួសារ ។ លោកយាយ Hiraben ដែលជាម្ដាយ របស់លោក Narendra Modi បាន និយាយទៅកាន់កូនប្រុសកាលពីថ្ងៃទី១៦ ខែឧសភា ក្រោយលទ្ធផលរាប់សន្លឹក ឆ្នោតបង្ហាញឱ្យឃើញថា ជ័យជម្នះបាន ធ្លាក់មកលើគណបក្សប្រជាជននៅក្នុង ការបោះឆ្នោតដែលមានទ្រង់ទ្រាយធំ បំផុតនៅលើពិភពលោក។
សារព័ត៌មានស៊ីអិនអិនបានផ្សព្វ ផ្សាយថា ពេលដែលនៅតូច លោក Narendra Modi បានជួយឪពុកលក់តែ នៅស្ថានីយរថភ្លើង និងរថយន្ដក្រុង រួម ជាមួយបងប្រុស ។ នេះជាលើកទីមួយហើយក្នុងរយៈ ពេលជាងមួយភាគបួននៃសតវត្សរ៍គណ បក្សប្រឆាំងឥណ្ឌាមានសំឡេងគ្រប់ គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាល ។ ពល រដ្ឋឥណ្ឌាសង្ឃឹមថា នាយករដ្ឋមន្ដ្រីថ្មី នឹង ជួយឱ្យសេដ្ឋកិច្ចប្រទេសនេះមានភាពរីក ចម្រើនឆ្ពោះទៅមុខ ។
បណ្ដាក្រុមហ៊ុន សហគ្រាសនានាទាំងក្នុង និងក្រៅប្រទេស បានគាំទ្រយ៉ាងខ្លាំងដល់ លោកNarendra Modi ដោយសារតែលោកមានគោល នយោបាយជិតស្និទ្ធនឹងបណ្ដាក្រុមហ៊ុន ។ គោលនយោបាយសំខាន់ក្នុងការដឹកនាំ របស់លោកដោយទទួលបានគាំទ្រនោះ គឺការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធតាមជនបទ និងទប់ស្កាត់អំពើពុក រលួយ។ ក្រុមអ្នកស៊ើបអង្កេតយល់ឃើញ ថា គោលនយោបាយរបស់លោក Modi សមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនៅ ប្រទេសឥណ្ឌា ក៏ដូចនៅលើពិភពលោក នាសម័យសាកលភាវូបនីយកម្ម ។
កន្លងមក ឈ្មោះលោក Narendra Modi មិនសូវបានគេដឹងឮច្រើននោះ ឡើយ ទើបមានសំនួរមួយត្រូវបានគេ ចោទសួរ ចង់ដឹងពីប្រវត្ដិរបស់បុគ្គល រូបនេះ ក្រោយពីលោក Narendra Modi បានជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីថ្មីរបស់ ឥណ្ឌារង់ចាំថ្ងៃទទួលដំណែងជាផ្លូវការ បន្ទាប់ពីគណបក្សប្រឆាំងរបស់លោក បានឈ្នះឆ្នោតដឹកនាំសភា តើលោក Narendra Modi ជានរ ណា? លោក Narendra Modi ជាមេដឹកនាំ នៃសាសនាហិណ្ឌូជាតិនិយម មកពីគណ បក្ស Bharatiya Janata ។ លោកបាន អះអាងថា លោកបានទទួលជ័យជម្នះ ក្នុងនាមជានាយករដ្ឋមន្ដ្រីបន្ទាប់របស់ ប្រទេសឥណ្ឌា ។
លទ្ធផលជាផ្លូវការបង្ហាញថាគណបក្ស របស់លោកបានឈ្នះយ៉ាងហោចណាស់ 275នៃ543អាសនៈសភានាំមកនូវ សំឡេងភាគច្រើនច្បាស់លាស់ នេះបើ យោងតាមគណៈកម្មាធិការបោះឆ្នោត ប្រទេសឥណ្ឌា ។ វាជាលើកដំបូងក្នុងរយៈពេលកាល បីទសវត្សមកហើយថាប្រជាជនឥណ្ឌា 540លាននាក់បោះឆ្នោតបានផ្ដល់អាណត្ដិ មួយទៅឱ្យភាគីតែមួយដើម្បីគ្រប់គ្រង ប្រទេសដែលជាប្រទេសទីពីរ ភាគច្រើន ប្រជាជននៅលើពិភពលោក។ លោក Modiបានសន្យាកំណែទម្រង់ដើម្បីទប់ ទល់នឹងលំអោនសេដ្ឋកិច្ចរបស់ប្រទេស ជាតិ ។
លោក Narendra Modi មានអាយុ ៦៣ឆ្នាំ ជាអ្នកនយោបាយឥណ្ឌាមួយរូប។ លោកកើតនៅថ្ងៃទី១៧ សីហា ឆ្នាំ១៩៥០ នៅទីក្រុងVadnagarប្រទេសឥណ្ឌា។ លោកជាអ្នកជំនួយដ៏មានឥទ្ឋិពលនៅ ប្រទេសឥណ្ឌា លោកជាអ្នកកាន់សាសនា ហិណ្ឌូ។ លោកធ្លាប់ធ្វើជារដ្ឋមន្ដ្រី រដ្ឋ ភាគខាងត្បូងនៃរដ្ឋGujaratចាប់តាំង ពីឆ្នាំ២០១១។