​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្ត​បាត់ដំបង បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ “ នីតិវិធី​អនុវត្ត​ការងារ រជ្ជទេយ្យ​ថវិកា កម្មវិធី​សម្រាប់​អង្គភាព ” ដល់​មន្ត្រី​មកពី​ខេត្ត ចំនួន​០៣ ​បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​

0

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងាររជ្ជទេយ្យថវិកាកម្មវិធី សម្រាប់អង្គភាពថវិកា” ដែលរៀបចំឡើងដោយ
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបង សម្រាប់មន្ត្រីរាជការប្រមាណ១៦២នាក់ក្នុងគោលដៅដើម្បីបង្កើននិងពង្រឹងថែមទៀតនូវសមត្ថភាពមន្ត្រីរាជការ ជាពិសេសមន្ត្រីជំនាញដែលជារជ្ជទេយ្យករចំណូល, រជ្ជទេយ្យករបុរេប្រទាន,មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ របស់មន្ទីរនានា និងអង្គភាពពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦នេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩មីនាដល់ថ្ងៃទី០១មេសាឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារខេមរា១ ក្រុង-ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បតិ្ត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង ។
នៅក្នុងឳកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ថាគ្រប់មន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបងក៏ដូចជាខេត្តដទៃទៀតនៅភាគពាយ័ព្យនេះ បានរួមចំណែកក្នុងការងារកែទម្រងសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក្នុងនោះក៏នៅជួបបញ្ហាប្រឈមខ្លះៗ ដោយសារបញ្ហាកង្វះធនធានមនុស្សដែលមានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថា៖វគ្គបណ្តុះបណ្តាលស្តីពី ßនីតិវិធីអនុវត្តការងាររជ្ជទេយ្យថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា› នេះពិតជាមានសារសំខាន់និងឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែងនៃការកសាងនិងអភិវឌ្ឍសមត្ថភាព ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការបណ្តាមន្ទីរ អង្គភាពជុំវិញសាលាខេត្តបាត់ដំបង ក៏ដូចជាសម្រាប់មន្ទីរ អង្គភាពមកពីខេត្តបន្ទាយមានជ័យនិងខេត្តប៉ៃលិន។ ជាពិសេសទៀតនោះ គឺសម្រាប់មន្ត្រីរាជការ ដែលជារជ្ជទេយ្យករចំណូល រជ្ជទេយ្យករ,បុរេប្រទាន,និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកមួយ នៃកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បតិ្ត បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការកែទម្រង់,ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តនូវឯកសារßទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៣-២០២០› ក្នុងគោលដៅផ្លាស់ប្តូរជាជំហានៗនូវប្រព័ន្ធថវិកាដែលផ្តោតលើធាតុចូលនិងមជ្ឈការឆ្ពោះទៅជាប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ។ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាល ថែមទៀតជូនដល់មន្ត្រីរាជការរបស់ក្រសួងស្ថាប័ននិង អង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស គឺវគ្គបណ្តុះបណ្តាលជាស៊េរីកម្រិតវិញ្ញាបនបត្រ សម្រាប់មន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ រដ្ឋបាលនិងសហគ្រាសសាធារណៈ របស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររងភ្នាក់ងារបើកផ្តល់និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់នូវគ្រប់បទឧទ្ទេសនាមនៃវគ្គបណ្តុះបណ្តាលនេះព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោ
បល់និងបទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្ត នៅពេលត្រឡប់ទៅកាន់បន្ទីរ អង្គភាពរៀងៗខ្លួននៅក្រោយពេលបញ្ចប់វគ្គសិក្សា ។ ដោយយើងមិនត្រូវរួញរាទេ គឺត្រូវរួមគ្នាដោះស្រាយប្រកបដោយបុរេសកម្ម និង ប្រកាន់យកនូវអភិក្រម ßធ្វើបណ្តើរ រៀនសូត្របណ្តើរ និង ដកស្រង់បទពិសោធន៍បណ្តើរ› ដើម្បីកសាងបាននូវចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់សម្រេចជោគជ័យរួម គឺកសាងបាននូវ ßប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ › ។
អត្ថបទ -រូបភាព ៖ អ៊ុក សំអាន ( បាត់ដំបង)