នគរបាល​ម្នាក់​បើកបរ​រថយន្ដ​ក្នុង​ល្បឿន​លឿន​ពេក​បណ្ដាលអោយ​ក្រឡាប់​ធ្លាក់​ថ្នល់ ស្លាប់​ខ្លួនឯង​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​

0

​កំពង់ធំ​=​នគរបាល​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​បើកបរ​រថយន្ដ​ក្នុង​ល្បឿន​លឿន​ពេក​បណ្ដាលអោយ​ធ្លាក់​ថ្នល់​ក្រឡាប់​ជាច្រើន​ត្រឡប់​និង​ស្លាប់​ខ្លួនឯង​នៅ​និង​កន្លែងកើតហេតុ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​12939339_1707092802909016_497385723_nម៉ោង​០១​និង​១០​នាទី​ថ្ងៃទី​៣១​ខែ​មិនា ឆ្នាំ​២០១៦​ត្រង់ចំណុច​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​ម៉ា​រី​ឆ្លាម ពណ៍​ឆ្លូញ ពាក់​ផ្លាកលេខ ភ្នំពេញ 2H 2056 បើក​ធ្លាក់​ថ្នល់ លឺ​សំលេង​ប្រាវ ធ្វើអោយ​ផ្ញា​ក់​ផ្អើ​រ​ដល់​ប្រជា​ពល​រដ្ន​ក៏​នាំគ្នា​មក​មើលឃើញ​រថយន្ដ​និង​អ្នកបើកបរ​រថយន្ដ​ម្នាក់​ទទួលរង​គ្រោះ​ដោយ​ខ្លួនឯង មាន​ឈាម​ហូរ​ត្រង់​ក្បាល​និង​ត្រចៀក ដោយសារ​រថយន្ដ​បោក​ខ្ទប់​ជាច្រើន​ត្រឡប់​ហើយ​បាន​បាត់បង់​ជីវិត​តែម្ដង ។​12935315_1707092779575685_1358698568_n
តាម​ប្រភព​បន្ថែមថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ម៉ៅ ឆេង ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ មានមុខរ​បរជា ប៉ូលិស​ប៉ុស្ដិ ឃុំ​សាន​គរ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ចូ​ន​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប៊ុន រិទ្ធី​

12921029_1707092789575684_1797446301_n