ខេត្តតាកែវ ៖ កន្លងទៅថ្មីៗនេះ មានពិធីសំណេះសំណាលមួយត្រូវបានរៀបចំធ្វើឡើងនៅស្នាក់ការ គណះបក្ស ប្រជាជនកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណ បក្សប្រជាជនកម្ពុជាចុះជួយស្រុកត្រាំកក់ រួមដំណើរដោយ ឯកឧត្តម ស៊ូ ភារិន រដ្ឋលេខាធិការទីស្តីការ គណះរដ្ឋមន្ត្រី។ខ្លឹមសារនិងប្រធានបទនៃពិធីជួបជុំសំណេះសំណាលនាឪកាសគឺផ្តោតទៅលើការ ដណ្តើម យកប្រៀបខ្លាំង ប្រៀបឈ្នះ និងជោគជ័យ សំរាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី២។
ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺ ជាការ បោះ ឆ្នោតអសកលមែនប៉ុន្តែមានសារះសំខាន់សម្រាប់គណះបក្សប្រជាជនកម្ពុជាព្រោះថាជ័យ ជំនះនៃការបោះ ឆ្នោតនិងរួមចំណែកពង្រឹង សុខសន្តិភាពនៅប្រទេសកម្ពុជាផងនឹងរួមចំណែកដល់ការ ពង្រឹងថែមទៀតកិច្ច ដំណើរការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥និត្តិកាលនៃ រដ្ឋសភាក៏ដូចជាពង្រឹង និរន្តភាព ស្ថាប័នជាតិដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធី នយោបាយកំណែទម្រង់ ស៊ី ជម្រៅនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ឲ្យទទួលបានជោគជ័យ ទៅតាមការគ្រោងទុក។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានសង្កត់ធ្ងន់ថា គណះបក្សប្រជាជនកម្ពុជាមាន លក្ខណះសម្បត្តិ ល្អ ប្រសើរច្រើនណាស់ ព្រោះថាអង្គបោះឆ្នោតជាសមាជិក ឃុំ មានចំនួនច្រើនឈានទៅ រកកត្តាជោគជ័យ ទាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសក៏ដូចជាគ្រប់ស្រុកទូទាំងខេត្តតាកែវ ដោយឡែក ឯកឧត្តមបណ្ឌិត ទេស រដ្ឋមន្ត្រីក៏បានក្រើនរំលឹកផងដែរថាទោះជាឋិតក្នុងក្តីសង្ឈឹមយ៉ាងណាក៏ដោយក៏ យើងមិនត្រូវសុទិដ្ឋិនិយម និងមោតនភាពហួសហេតុពេកធ្វើឲ្យយើងស្កប់ស្កល់ បាត់បង់ការប្រុងប្រយ័ត្ន ចំពោះឧបាយកលដ៏ពិស ពុលរបស់ក្រុមបក្សប្រឆាំងដែលចិញ្ចឹមចិត្តអូសទាញសភាពការណ៍ល្អ ឲ្យទៅជា
អាក្រក់ បំភ្លៃការពិត បំបែកបំបាកនិងញុះញង់ឲ្យមានអំពើហឹង្សាមានភាពអាណាធិបតេយ្យនៅក្នុងសង្គម ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានក្រើនរំលឹកផងដែរដល់សមជិកក្រុមប្រឹក្សាឃុំទាំងអស់ដែលមានឈ្មោះ បោះឆ្នោតជួយប្រកាន់ ភ្ជាប់នូវតួនាទី ភារះកិច្ចរបស់ខ្លួនដោយស្មារតីទទួល ខុសត្រូវ ច្បាស់លាស់ និងមាន ឆន្ទះមោះ មុត ទទួលខុសត្រូវក្នុងជំហរប្តេជ្ងាចិត្តខ្ពស់ឈានទៅដណ្តើមជ័យជំនះឲ្យខានតែបានលើការ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ក៏បានថ្លែង អំណរគុណ ដល់ សមាជិក សមាជិកា សកម្មជនគណបក្សប្រជាជនកម្ពូជាទាំងអស់ដែលបានរួមរស់ ជាមួយគ្នាតាំងពីដើម រៀងមកនិងការបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរក ជោគជ័យទាំងថ្នាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចការគ្រោងទុកឆ្លើយតបទៅនឹងការអនុវត្ត កម្មវិធីនយោបាយរបស់គណបក្សប្រជាជន កម្ពុជាដើម្បីកសាងនិងការពារមាតុភូមិឆ្នាំ ២០១៣ដល់២០១៨ នៅក្នុងអាណត្តិទី២នៃក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕