ភ្នំពេញ៖ នារីស្រស់ស្អាត់ម្នាក់បើករថយន្ថម៉ាកព្រូសមិនប្រយ័ត្ន ខណះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ដបាឡែនមួយគ្រឿងទៀតចំពីចំហ៊ៀងបណ្ដាលអោយរងការខូចខាតដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៤៣២កែងនឹងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាក បាឡែន ពណ៍ស្ក ពាក់ស្លាកលេខ 2AI-9820 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខលេខ ៤៣២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមានរថយន្ដម៉ាកព្រូសបើកបរដោយនារីម្នាក់មិនប្រយ័ត្នក៏ជ្រុលបុកចំពីចំហ៊ៀងរថយន្ដផ្នែកខាងស្ដាំបណ្ដាលអោយដាច់កាឡេទៅមុខលែងរួច ។ ចំណែករថយន្ដព្រូសរងការខូចខាតផ្នែកខាងមុខផងដែរ។
ក្រោយពីកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្ដព្រូសព្រមសងថ្លៃការខូចខាតចំនួន150$អោយទៅខាងរថយន្ដបាឡែនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុព្រោះមិនចង់មានរឿងវែងឆ្ងាយនិងរំខានដល់សមត្ថកិច្វ៕ជីម ភារ៉ា




































