​ ​គណៈប្រតិភូ​យោធា​ខេត្ត​បិ​ញ​ភឿ​ក និង​យោធា​ទីក្រុង​ហូជីមិញ​អញ្ជើញ​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

​​កំពង់ធំៈ នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ គណៈប្រតិភូ​មិ យោធា​ទីក្រុង​ហូជីមិញ និង​ប្រតិ​ភូមិ​យោធា ខេត្ត​បិ​ញ​ភឿ​ក កងទ័ព​ប្រជាជន​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​មក​សូរ​សុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​២០១៦ ដើម្បី​ចូលរួម​អបអរសាទរ ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ការផ្សាភ្ជាប់ និង​រឹតបន្តឹង​ចំណង​សាមគ្គីភាព​រវាង កងយោធពល​យោធា​ខេត្ត​បិ​ញ​ភឿ​ក និង​ប្រតិភូ​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ ។​
​នៅក្នុង​ឳ​កាស​នៃ​ពិធី​សំណេះសំណាល លោក​ឡេ ហុក​ង៉ា​យ អនុប្រធាន​គណបក្ស​ទីក្រុង​ហូជីមិញ បាន​កោតសរសើរ​និង​វាយ​តំលៃ​ខ្ពស់​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​យកចិត្តទុកដាក់ ក្នុងការ​ទំនាក់ទំនង​ចំណងមិត្តភាព រវាង​កងទ័ព​ទាំងពីរ និង​ប្រជាជន​ទាំងពីរ​ប្រទេស ឲ្យ​កាន់តែ​ទទួលបាន​នូវ​ភាពជោគជ័យ​រួមគ្នា ក្នុងនោះដែរ លោក​ឡេ ហុក​ង៉ា​យ និង​បាន​សន្យាថា និង​ផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែមទៀត ដើម្បី​កសាង​បន្ទាយ និង​ផ្តល់នូវ​សម្ភារៈ​សម្រាប់​ការងារ​យោធា​បន្ថែម ហើយ​និង​ពាំនាំ​សំណើរ​ជូន​ដល់​ថ្នាក់ដឹកនាំ​បន្តទៀត ក្នុងនោះដែរ​លោក​បានបញ្ជាក់​ថា ដើម្បី​បង្កើន​នូវ​ភាពជិតស្និទ្ធ​រវាង​យោធា​ទាំងពីរ គឺ​ចាំបាច់​ត្រូវ​ចុះ​អនុសារណៈ​យោគយល់​គ្នា ក្នុង​មួយឆ្នាំ​ម្តង​ជា​រៀងរាល់ឆ្នាំ ។​
​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អគុណ​ចំពោះ​ប្រតិភូ​យោធា​ខេត្ត​បិ​ញ ភឿ​ក និង​ប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ជូនពរ​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី ដល់​ថ្នាក់ដឹកនាំ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​បានធ្វើ​ឲ្យ​មាន​ថ្នាក់ដឹកនាំ និង​នាយទាហាន ពលទាហាន បានទទួល​នូវ​ភាពកក់ក្តៅ នៅក្នុង​ឳ​កាស​នោះ​ផងដែរ​ឯកឧត្តម សោម ស៊ុន បាន​សំណូមពរ​ឲ្យ បញ្ជាការដ្ឋាន​ជួយ​លើ​វិស័យ​កងទ័ព និង​កិច្ចការ​កង​សាង​បន្ទាយ​បន្ថែម ក្នុងនោះដែរ​គណៈប្រតិភូ​មិ​បាន អញ្ជើញ​ទស្សនា​អាគារ​ដែល​កំពុងតែ​សាងសង់​បាន​៨០​ភាគរយ និង​ជា​ជំនួយ​របស់​បញ្ជាការដ្ឋាន​យោធា ទីក្រុង​ហូជីមិញ​ផងដែរ​។​
​ដោយ ប៊ុន រដ្ឋា

 

 

asset (11) asset (10) asset (9) asset (8) asset (7)asset (13) asset (6) asset (4) asset (2)