កំពង់ធំៈ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ ជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារមូលដ្ឋានខេត្តកំពង់ធំ ក្រោមចូលរួមដោយ ឯកឧត្តម អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ និងប្រធានអនុប្រធានមន្ទីរជុំវិញខេត្តចូលរួម នៅព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត កំពង់ធំ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រាសាន៍ផ្តោតលើការប្រកបមុខរបរធ្វើស្រែប្រាំង តំលៃធ្លាក់ចុះមិនស្ថិតថេរ ដោយសារឆ្នាំនេះផលស្រូវទាបជាងឆ្នាំមុន រីឯតំលៃឡើងចុះតាមខែ តាមថ្ងៃ តាមម៉ោង និងបានដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹកចំនួន៦ស្រុក គឺស្រុកស្ទោង ស្ទឹងសែន បារាយណ៍ សន្ទុក និងស្រុកប្រាសាទបាល័ង្គ ស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មាន ២៣ឃុំ សង្កាត់ និង៨២ភូមិ ត្រូវបានដោះស្រាយអណ្តូងទឹក ៩២ និងជីកស្រះចំនួន៩ បូមទឹកដាក់ប្រឡាយចំនួន៣ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុកស្ទោង ដោយសារទឹកស្ទឹងស្ទោងបានរីងខះ ដោយសារការអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងស្ទោង គម្រោងទំនប់៣០ កញ្ញាពុំទាន់រួចរាល់។ ចំពោះបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹកក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ ចុះដោះស្រាយ ដោយបានបូមទឹកទំនប់៣០កញ្ញាដោយម៉ាស៊ីន៤គ្រឿង ទម្លាក់ចូលស្ទឹងស្ទោង ដោយទឹកឆ្លងកាត់ចំនួន៧ឃុំស្មើរនឹង ៥៧ភូមិ មានចម្ងាយ៣០គ.ម ចំណែកស្រុកដ៏ទៃក៏ត្រូវបានដោះស្រាយដូចគ្នា ដោយឡែកការងារចុះឆ្វៀលដីតំបន់៣ ក្នុងខេត្តកំពង់ធំ ចំពោះលទ្ធផលដែលបានអនុវត្តមាន ស្រុកបារាយណ៍ ឃុំចុងដូង បារាយណ៍ ឃុំទ្រៀល ឃុំស្រឡៅ គោត្របែក សរុបចំនួន ២,៧៧១គ្រួសារ ស្មើរនឹង១៣,១៥៩,២៣ហិចតា ស្រុកសន្ទុក ឃុំកកោះ ឃុំភ្នៅ សរុប ៨៨៥ គ្រួសារ ស្មើរនិង ៣៧៩៣,២ហិចតា ក្រុងស្ទឹងសែន សង្កាត់អូរគន្ធរ សង្កាត់ស្រយូវ សរុប៣៨៨ស្មើរនឹង៥,៥៨៨ហិចតា ស្រុកស្ទោង ឃុំប្រឡាយ ឃុំម្សាក្រង ឃុំសព្រោជ ឃុំចំណារក្រោម ឃុំពាមបាង សរុប១,៤១២គ្រួសារ ស្មើរនឹង៤.៩០៧.៤២ហិចតា សរុបទូទាំងខេត្តកំពង់ធំ ៥.៤៥៦ស្មើរនឹង ៣៣.៥៤៧.១៥ហិចតា និងបានបំពញសាលាកបត្របានចំនួន៤.៤២៩ គ្រួសារ ក្នុងនោះដែរឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យអាជ្ញាធរគ្រប់មន្ទីរ ស្ថាប័ន គាំទ្រឲ្យរៀបចំកម្មវិធី សំបូរសង្គ្រាននិងរៀបចំសណ្តាប់ធ្នាប់ល្អ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមឲ្យខេត្តធ្វើរបាយការណ៍ឲ្យច្បាស់ពីការងារខិតខំធ្វើការងារ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពីការចំណាយកសាងអណ្តូងទឹក ជីកស្រះនិងសមិទ្ធិផលផ្សេងៗ និងជម្រុញឲ្យចេញសាលាកប័ត្រដីធ្លីហើយសុំតំបន់២ មកជាតំបន់១ សម្រាប់ការឈូសឆាយដី ជូនប្រជាពលរដ្ឋតាមរយះឃុំឲ្យបានលឿន ហើយឲ្យក្រុមការងារថ្នាក់ជាតិ ដាក់របាយការណ៍ ជូនទៅឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ក្នុងនោះដែរក៏បានជម្រុញឲ្យមន្ត្រីការងារអត្តសញ្ញាណប័ណ្ណធ្វើជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត និងរកវិធីនិងដំណោះស្រាយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ពីអត្តប្រយោជន៍របស់អត្តសញ្ញាណប័ណ្ណ ពាក់ព័ន្ឋនឹងការងារទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍ ត្រូវចាត់ចែងមិនអោយមានសេវាកំសាន្ត ខារ៉ាអូខេ ជិតសាលារៀន វត្តអារាម ចំងាយ២០០ម ដោយពីថ្ងៃនេះទៅខេត្តជាអ្នកទទួលខុសត្រូវទាំងអស់ មន្ទីរទេសចរណ៍ជាសេនាធិការឲ្យខេត្តកំពង់ធំ ខេត្តជាអ្នកចេញ លិខិតពាក់ព័ន្ឋនឹងអាជ្ញាប័ណ្ណ តាមរយះមន្ទីរទេសចរណ៍ ។
ដោយ ប៊ុន រដ្ឋា




































