ជន​ពាក់ព័ន្ធ​អំពើចោរកម្ម​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​

0

ភ្នំពេញ​៖​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​សហការ​និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​រួមទាំង​កម្លាំង​ប្រជា​ការពារ​សង្កាត់​បានធ្វើ​ការឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​អំពើចោរកម្ម​លួច​ឆ្កិះ​សោរ​កាច់ក​ម៉ូតូ​ចំនួន​៣​នាក់​នៅវេលា​១៖៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុច​ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ឃាត់ខ្លួន​១​ឈ្មោះ​សែម ឈី ហៅ​អា​មាក់ អាយុ​២៥​ឆ្នាំ ២​ឈ្មោះ​គៀង វិចិត្រ ហៅ​ទូ​​អាយុ​២៥​ឆ្នាំ ៣​ឈ្មោះ​មាស ពិ​សែន ហៅ​ឡែ​ន អាយុ​៣០​ឆ្នាំ​​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​ទទួលបាន​ការ​ដឹកនាំ​ពី​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ រួម​និង​ប្រជា ការពារ​ដើម្បី​ល្បាត​ក្នុងភូមិ​សាស្ត្រ​និង​ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថ​ភាព​ជូន​ពលរដ្ឋ​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ដោយមាន​ការសង្ស័យ​ក៍​ឃាត់​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ដែក​អក្សរ​T​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​១ ផ្លែ​ទូ​រវីស​ចំនួន​១ និង​ដែក លួស​សំរាប់​ឆ្កឹះ​សោរ​ផ្ទះ​ចំនួន​១០​កំណាត់ ដែល​ជនសង្ស័យ ទាំង​នោះបាន​រក្សាទុក​នូវ​និង​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​និង​អំពើចោរកម្ម​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​របស់​ជន​ត្រូវ​ជាប់​សង្ស័យ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ព៍ណ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​AD១០០៦​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​អំពើចោរកម្ម​ទាំង​៣​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ព្រមទាំង​បន្ត​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នូវ​សេសសល់ ៕​ហាស់ កំសាន្ដ​

photo_2016-04-08_10-43-02 photo_2016-04-08_10-42-58 photo_2016-04-08_10-42-56