ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​មេ​ឆ្នោត​កន្ទុយលេខ​ធំជាងគេ​ ​រីឯ​អាជ្ញាធរ​សម្ងំ​ទុក​ស៊ីលុយ​ស្ងាត់ឈឹង​មិន​បង្ក្រាប​

0

ខេត្តព្រះវិហារលំនៅដ្ឋាន​មួយកន្លែង​មាន​ហ៊ុំ​របង​ស័ង្កសី​ពណ៌​ខៀវ​ខាងមុខ​ស្ថិតនៅ​ភូមិ​ថ្មី​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាយការណ៍​អោយដឹងថា​ជា​មេ​ស៊ីសង​ល្បែង​ឆ្នោត​កន្ទុយលេខ​ដុះ​ស្លែ​ធំជាងគេ​ប្រចាំខេត្ត​ព្រះវិហារ​ហើយ​សង្ស័យ​អាងខ្នង​បងប្អូន​ជា​នាយ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ជួយ​កាង​ផងដែរ​។​ល្បែង​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់​វា​បាន​រីក​រាលដាល​ខ្លាំង​ដល់​ស្រុក​ជាំ​ក្សាន្ត​ថែមទៀត​។​
​ពលរដ្ឋ​បានអោយដឹងថា​ស្ដ្រី​ឈ្មោះ​ផា​រី​និង​ប្តី​ឈ្មោះ​លី​ដែលជា​ម្ចាស់​លំនៅដ្ឋាន​មួយកន្លែង​នេះ​មាន​ចរិត​ក្រអឺតក្រទម​ខ្លាំង​ដោយសារ​អាជ្ញា​ធរមាន​ស​ម​ត្ក​កិច្ច​ក្រុង​ខេត្ត​ត្រូវបាន​គាត់​រត់ការ​បង់ថ្លៃ​ការពារ​រួច​អស់ហើយ​ដើម្បី​ជា​ថ្នូរ​អោយ​ពួកគាត់​ធ្វើជា​មេ​ល្បែងស៊ីសង​ខុសច្បាប់​ម៉ា​សេរី​។​គាត់​ធ្វើជា​មេ​ឆ្នោត​កន្ទុយលេខ​យ៉ាង​សុខ​ស្រួ​ស​អស់​រយះពេល​៣​ឆ្នាំ​ជាប់​គ្នា​មកហើយ​ដោយ​ស៊ើប​ដឹងថា​ជា​ឆ្នាំងបាយ​ខ្នាត​ធំ​របស់​សមត្ថកិច្ច​មុខលុយ​។​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថ្លែង​ដូច្នេះ​ថា​ចង់​អោយកម្លាំង​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​មេ​ឆ្នោត​ដែលមាន​ស្ត្រី​ឈ្មោះ​ផា​រី​និង​ប្តី​ឈ្មោះ​លី​k1ខាងលើនេះ​ដើម្បី​ចៀសវាង​និង​ទប់ស្កាត់​មិនអោយ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កើតមាន​ចោរកម្ម​ឆក់​ប្លន់​នៅក្នុង​ក្រុង​ព្រះវិហារ​។​តាម​ដឹង​ក្នុង​១​ថ្ងៃៗ​មាន​អ្នក​ចាក់​ឆ្នោត​កន្ទុយលេខ​តូចធំ​គ្រប់ទិសទី​ប្រមាណ​៥០​លាន​ទៅ​១០០​លាន​រៀល​ឯណោះ​មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ក្រ​និង​រត់ចោលស្រុក​ក៍មាន​ដែរ​។​សេចក្តីរាយការណ៍​ផ្សេងទៀត​បានអោយដឹងថា​មាន​មេ​ឆ្នោត​កន្ទុយលេខ​ម្នាក់ទៀត​ឈ្មោះ​ជី​ភី​រិ​ទ្ធ​ភេទ​ប្រុស​មាន​អាសយដ្ឋាន​នៅ​ភូមិ​អណ្តូង​ពោធិ៍​សង្កាត់​កំពង់​ប្រ​ណា​ក្រុង​ព្រះវិហារ​ក៍​ល្បីឈ្មោះ​ខ្លាំង​ដែរ​ហើយ​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូចគ្នា​។​
​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ​ធ្លាប់បាន​កោះហៅ​ក្រុម​មេ​ឆ្នោត​កន្ទុយលេខ​និង​កូនកញ្ច្រែង​កត់​ឆ្នោត​កន្ទុយលេខ​សរុប​រាប់សិប​នាក់មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​អោយ​ប​ញ្ឍ​ប់​មុខរបរ​ខុសច្បាប់​នេះ​ប៉ុន្តែ​មកដល់​សព្វថ្ងៃ​សកម្មភាព​កត់​ឆ្នោត​កន្ទុយលេខ​នៅតែ​គគ្រឹកគគ្រេង​ដដែល​គឺ​មិន​ចុះថមថយ​នោះទេ​៕k3