ខេត្តកំពង់ឆ្នាំង៖ ផ្ទះតៀមសង់ផ្ទាល់ដីធ្វើអំពីសង្ក័សីមួយខ្នង ដែលកសាងឡើងដោយថវិការបស់សម្តេចកតិ្តព្រឹទ្ធបណ្ឌឹត និងថវិការបស់សប្បុរសជន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមខេត្ត ដឹកនាំដោយលោកជំទាវ កែ ចន្ទ័មុនី អនុប្រធានកិត្តិយសគណៈកម្មធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានធ្វើពិធីប្រគល់ជូនស្ត្រីមេម៉ាយក្រីក្រជាម្តាយកងទ័ពនៅសមរភូមិមុខ រស់នៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងជាអនុប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ស្ត្រីមេម៉ាយក្រីក្រខាងលើនេះមានឈ្មោះ ហឺ រ៉ា អាយុ៤៨ឆ្នាំរស់នៅភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ កន្លងមកពុំមានផ្ទះសម្បែង
នៅតែ គឺរស់នៅជា មួយអ្នកស្រុកជិតខាង គាត់មានកូនប្រុសម្នាក់ឈ្មោះ ពៅ វុទ្ធី អាយុ២៧ឆ្នាំ ជាកងទ័ពវរះ៥១៣ផ្នែករាវម៉ីន នៅសមរភូមិមុខពប្រាសាទព្រះវិហារ ។ កន្លងមកដោយភាពកត្តញ្ញូ កូនគាត់បានសន្សំប្រាក់ខែទិញដីអ្នកស្រុកបានមួយដុំតូច ប៉ុន្តែគ្មានលទ្ធភាពសង់ផ្ទះអោយម្តាយនៅទេ។ដោយមើលឃើញអំពីការលំបាកខាងលើនេះ សមាគមអតីតយុទ្ធជន និងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអំពាវនាវសប្បុរសជនក្នុងខេត្តប្រមូលបានថវិកាសង់ផ្ទះអំពីសង្ក័សីមួយខ្នងផ្ទាល់ដី មានទំហំ៤ម៉ែត្រគុណនិង៥ម៉ែត្រ អស់ប្រាក់ចំននួន ៤.១១៣.៥០០រៀល ដើម្បីផ្តល់ជូនស្ត្រីក្រីក្រនៅពេលនេះ។ ចំណែកសប្បុរសជនជាម្ចាស់អំណោយរួមមាន សម្តេចគតិព្រឹទ្ធបណ្ឌឺត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ២លានរៀល , សមាគមន៍អតីតយុទ្ធជនខេត្ត ១លានរៀល , និង
ជាង១លានរៀលទៀត គឺជាអំណោយរបស់សប្បុរសជន រួមមាន លោកជំទាវ កែ ចន្ទ័មុនី លោ
កជំទាវ តុង ណារី , លោក ប៉ាល់ យឿន , ព្រះតេជគុណ ហែម ឡូត ចៅអធិការវត្តទួលខ្សាច់
លោក សោម ភិរុណ, លោក ចក់ កែវចំរើន , លោក ថោង ចំរើន និងសប្បុរជនមួយចំនួនទៀត។អាជ្ញាធរមូលដ្ឋាន និងស្ត្រីមេម៉ាយក្រីក្រឈ្មោះ ហឺ រ៉ា បានសម្តែងនូវទឹកចិត្តសប្បាយរីក
រាយយ៉ាងខ្លាំង ចំពោះអំណោយដ៍ថ្លៃថ្លារបស់សម្តេចគតិព្រឹតបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន និងស
ប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់និងគិតគូរអំពីការលំបាកផ្តល់ផ្ទះថ្មីមួយខ្នងមុន
ពេលចូលឆ្នាំថ្មីនេះ ដល់ស្ត្រីមេម៉ាយក្រីក្រដូចរូបគាត់។ គាត់សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកសូមជួយថែរក្សាការពារដល់ សម្តេចគតិព្រឹទ្ធបណ្ឌឹត និងសប្បុរស សូមជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ មានជោគជ័យគ្រប់តួនាទីភារកិច្ច ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍន៍
មាតុភូមិកម្ពុជាអោយបានសប្បាយរុងរឿងទៅអនាគត៕




































