កំពង់ចាម៖នៅព្រឹកថ្ងៃទី7មេសា2016នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានប្រជុំផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំប្រពៃណីជាតិនិងត្រួតពិនិត្យសកម្មភាពការងារនគរបាលប៉ុស្តិក្រោមអធិបតីភាពលោកឧត្តមសេនីយទោ
ជួងសេងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិនិងលោកឧត្តមសេនីយទោបែនរ័ត្ន
ស្នងកាសរនគរបាលខេត្តកំពង់ចាមព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរងនាយការិយាល័យកណ្តាលនាយ-នាយរងការិយាល័យអធិកាអធិការរងនិងនាយរងនគរបាលប៉ុស្តិទាំងអស់ ។លោកឧត្តមសេនីយទោបែនរ័ត្នស្នងការនគរបាលខេត្តកំពង់ចាមបានលើកឡើងពីផែនការការពារនៅថ្ងៃបុណ្យចូលឆ្នាំ2016នេះដែលចាប់ផ្តើមនៅថ្ងៃទី13មេសារហូតដល់ថ្ងៃទី16មេសា2016ដើម្បីធានាស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំភ្ញៀវជាតិអន្តរជាតិនិងប្រជាពលរដ្ឋដែលមកចូលរួមបុណ្យចូលឆ្នាំខ្មែរនិងដើរលេងកំសាន្តនៅតាមរម្មណីយដ្ឋាន តាមវត្តអារាមទីប្រជុំជននិងកន្លែងកំសាន្តនានាដោយអោយកំលាំង
នគរបាលយាម24ម៉ោងលើ24ម៉ោង។ក្នុងនោះលោកស្នងការបានរៀបចំដាក់កំលាំងនគរបាលចរាចរជួយសំរួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិផ្លូវលំសំខាន់ៗព្រមទាំងដាក់កំលាំងនគរបាលយាមល្បាតតាមភូមិសាស្ត្រស្មុគស្មាញតាមទីប្រជុំជនឆែកឆេរត្រួតពិនិត្យធ្វើរដ្ឋបាលចំហរបង្កើនការប្រុងប្រយ័ត្នចំពោះមុខសញ្ញាឧក្រិដ្ឋមានដីការបស់តុលាការត្រៀមរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្តរាគមន៏អោយទាន់ពេលវេលានៅពេលមានអគ្គីភ័យកើតឡើង ។លោកស្នងការបែនរ័ត្នក៏បានធ្វើការត្រួតពិនិត្យសកម្មភាពការងាររបស់នគរបាលរដ្ឋបាលប៉ុស្តិរាល់ការអនុវត្តសេចក្តីណែនាំលេខ003និងលេខ006របស់អគ្គស្នងការនគរបាលជាតិដោយវាយតំលៃរកបទពិសោធន៏ចំនុចខ្លាំងខ្សោយនិងចំនុចប្រឈមដែលត្រូវកែលំអរ
អនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ ។លោកឧត្តមសេនីយទោជួងសេងហាក់បានធ្វើការណែនាំដល់នគរបាលប៉ុស្តិទាំងអស់ថាការចុះបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួនគ្រួសារអ្នកស្នាក់នៅអចិន្ត្រៃ-បណ្តោះអាសន្នហើយត្រួតគ្រប់គ្រងមុខរបរផង ។ត្រូវយកចិត្តទុកដាក់ពិនិត្យមនុស្សដែលចេញចូលក្នុងមូលដ្ឋានហើយគ្មានមុខរបរពិតប្រាកដទេតែមានលុយដើរស៊ីចាយតាមទំនើងចិត្ត-គ្រប់គ្រងផ្ទះសំណាក់សណ្ឋាគារផ្ទះជួលខារាអូខេក្លិបកំសាន្តនាៗលំនៅដ្ឋានបរទេសដើម្បីធានាដល់សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។លោកឧត្តមសេនីយទោបានគូសបញ្ជាក់ថានេះជាលើកទី1ហើយក្នុងចំនោមខេត្តទូទាំងប្រទេសដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមធ្វើកាផ្សព្វផ្សាយសេចក្តីណែនាំលេខ003សណន ។




































