ខេត្តពោធិ៍សាត់៖ ពីថ្ងៃគ្រោះថ្នាក់ចរាចរណ៍ពីករណី លើផ្លូវជាតិលេខ០៥ ដោយម៉ូតូបុកគោយន្តដឹកអុសពីក្រោយរបួសមនុស្សពីនាក់នឹងមួយករណីទៀតរថយន្តបុករថយន្តនៅស្ពានស្វាយដូនកែវដាច់កងរថយន្តតែសំណាងពុំមានអ្នករបួស។
បើតាមលោកហេង វាសនា ជាអ្នកលក់ប្រេងឥន្ទៈក្បរកន្លែងកើតហេតុ ដែលជាសាក្សីឃើញហេតុការផ្ទាល់ភ្នែកនិយាយថា កាលពីវេលាមោ៉ង៦និង៣៧នាទីត្រង់គីឡូមែ៉ត្រលេខ១៥៧និង១៥៨ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ត
ពោធិ៍សាត់។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយដំបូងមានអ្នកបើកគោយន្តកន្ត្រៃដឹកអុសមួយគ្រឿងបានចរាចរណ៍លើផ្លូវជាតិលេខ០៥ដោយទិសដៅពីកើតទៅលិច ក៍បានឈប់លើចញ្ចើមផ្លូវជាតិមួយភ្លែតមើលគោយន្តរបស់ខ្លួន ។ ស្របពេលជាមួយគ្នានោះក៍មានបុរសពីនាក់ដែលគេស្គាល់ថាម្នាក់ឈ្មោះ កាក់ កន អាយុអាយុ២៤ឆ្នាំ នឹងម្នាកទៀតឈ្មោះ ហី ធួន អាយុ២៣ឆ្នាំ ដែលអ្នកទាំងពីររស់នៅភួមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បានជិះម៉ូតូឌុបគ្នា ប្រភេទឈ្លឹកគ្មានស្លាក់លេខ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា ក៍បានទៅបុកនឹងគោយន្តកន្ត្រៃនោះពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកទាំងពី
របួសធ្ងន់ ដោយក្នុងនោះម្នាក់ឈ្មោះ កាក់ កន របួសគួឲ្យរន្ធត់ដោយទៅជុងនឹងចុងអុសនោះត្រង់ពោះជាប់ឆ្កឹង ពេលលើកទៅមន្ទីពេទ្យដាក់តាមរថយន្តសង្គ្រោះពិបាកបំផុត ដោយឡែកម្ចាស់គោយន្តកន្ត្រៃនោះបានបើកបរគេបាត់ស្រមោលក្រោយកើតហេតុភ្លាមៗ។ដោយឡែកគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតបើតាមលោក ខេត្រ សេរី នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំបឹងស្វាយដូនកែវបានប្រាប់ថា៖ គឺកាលពីវេលាមោ៉ង ៥នឹង២៥នាទីភ្លឺស្រាងៗថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចលើស្ពានស្វាយដូនកែវ ដែលស្ថិតក្នុងភួមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ មានរថយន្តពីគ្រឿងបានបើកបុកគ្នាច្រាស់ទិស ដោយមុនពេលកើតហេតុមានរថយន្តប្រភេទសាំយ៉ុងមួយគ្រឿងព័ណ៍លឿងពាក់ស្លាក់លេខភ្នំពេញ2AT.47-48 បើកបរដោយឈ្មោះ ឈឹម ភាព អាយុ៥០ឆ្នាំភេទប្រុសនៅភួមិតាហ៊ុយ ឃុំកំពុងប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ។ ដោយបើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកចំនុចលើស្ពានខាងលើ ក៍មានរថយន្តប្រភេទកាមរីមួយគ្រឿងទៀតមកច្រាស់ទិសដែលពាក់ស្លាក់លេខភ្នំពេញ2P.00-17ព័ណ៍ខ្មៅមួយគ្រឿងដែលបើកបរដោយឈ្មោះ សីុម វី អាយុ៣៦
ឆ្នាំភេទប្រុសរស់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំកាមន រាជាធានីភ្នំពេញ ។ ក៍បានបើកមកដល់ចំនុចស្ពាន់ស្វាយដូនកែវនោះដែរក៍រថយន្តសាំយ៉ុងនោះងោកចង្កូត ចូលខាងទ្រូងផ្លូវកាមរីនោះក៍បានបុកគ្នារាងប្រឆិតចំហៀងរថយន្តបណ្ដាលដាច់កង់រថយន្តម្ខាងនឹងរងកាខូចខាតរថយន្តទាំងសងខាង ។ លោកបានបន្តថា ក្នុងឧប្បហេតុនេះសំណាងណាស់ដោយគ្មាននណាគ្នាគ្រោះថ្នាក់អ្វីទេ ភាគីសងខាង ត្រូវបាននគរបាលចរាចរណ៍ខេត្តចុះអន្តរាគមន៍ជួួយសម្រួលត្រូវរ៉ូវគ្នាដោយខាងរថយន្តសាំយ៉ុងចេញថ្លៃជួសជុលឲ្យទៅរថយន្តកាមរី៕




































