ខេត្តសៀមរាប ដើម្បីធ្វើឲ្យក្រុងប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាពកាន់តែស្រស់ត្រកាល ក្នុងការទទួល ស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ។ នេះជាលើកទី៤ហើយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៣លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានល្បីល្បាញនៅលើពិភពលោក ព្រមទាំងទទួល បានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតផង។នៅរាត្រីថ្ងៃទី០៧ ខែ មេសាឆ្នាំ២០១៦នេះលោកបណ្ឌិតឃឹមប៊ុនសុង
អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្តលោកអភិបាលក្រុងសៀមរាបនិង អស់លោកជានាយកទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញចុះ ធ្វើការត្រួតពិនិត្យអំពីការតុបតែងភ្លើងលម្អរ នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ដងស្ទឹងសៀមរាប និង តាមសួនច្បារទ្រូងផ្លូវផងដែរ ។ក្នុងការចុះត្រួតពិនិត្យនោះលោកបណ្ឌិតឃឹម ប៊ុនសុងក៏បានធ្វើការណែនាំដល់អនុគណៈកម្មការរៀបចំការ ងារតុបតែងលម្អរភ្លើង ព្រមទាំងការធ្វើអនាម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ។ក្នុងនោះដែរលោក ក៏បាន ធ្វើការជម្រុញដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្ធអគ្គិសនីដើម្បីធ្វើការត្រួតពិនិត្យ នូវរាល់ភ្លើងដែលបានបំពាក់នៅតាម ដងផ្លូវសំខាន់ៗក្នុងការធ្វើឲ្យសម្រស់សោភណ្ឌភាពក្រុងនាពេលរាត្រីឲ្យកាន់តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តជាសំខាន់នូវក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងចូលមក ដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ម្យ៉ាងទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីភរិយាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ ក្នុងការប្រកួតលើវិញ្ញាសារផ្សេងៗផងដែរ ។លោកបណ្ឌិតឃឹមប៊ុនសុងក៏បានធ្វើការក្រើនរំលឹកដល់ អនុគណៈកម្មការរៀបចំការតុបតែងភ្លើងលម្អរត្រូវបង្កើនការយកចិត្តទុកដាក់លើការងាររបស់ខ្លួនឲ្យបានជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេក ទេសការតភ្ជាប់ចរន្ធភ្លើងកុំឲ្យមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ ឯកឧត្តមបណ្ឌិត ក៏បានដាក់នូវបទបញ្ជាដល់អាជ្ញាធរក្រុងសៀមរាប ក្នុងការរៀបចំនូវបរិស្ថាន អនាម័យ តាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដងវិថីនានា សំខាន់នៅជុំវិញបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែល ជាទីតាំងដ៏មានសារៈសំខាន់នៅក្នុងពិធីអង្គរសង្ក្រាន្តនាថ្ងៃខាងមុខផងដែរ៕




































