​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ដាក់​ផែនការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​

0

​ខេត្តកំពង់ឆ្នាំង​៖​ ​លោក​អធិការនគរបាល​ក្រុង ស្រុក និង​លោកនាយ​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ បានមក​ប្រជុំ​ទទួល​ផែនការ​ពី​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ជូន​ដល់​មហាជន ប្រជាពលរដ្ឋ មុនពេល ក្នុងពេល និង​ក្រោយពេល បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១៣​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ​។​​លោក ប្រាក់ វុទ្ធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​យោងតាម​សេចក្តីណែនាំ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​ស្តីពី​វិធានការ​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​យោងតាម​ស្មារតី​ប្រជុំ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ស្នងDSC09656ការដ្ឋាន​នគរបាល​ខេត្ត​បានដាក់​ចេញ​នូវ​ផែនការ និង​វិធាន​ការសំខាន់ៗ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជូន​ដល់​ប្រជាពលរដ្ឋ មហាជន និង​ថ្នាក់ដឹកនាំ​។​ក្នុងនោះ​ស្នងការដ្ឋាន​បាន​ចាត់​កម្លាំង​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​បណ្តា​គោលដៅ​សំខាន់ៗ តាម​កន្លែង​ប្រារព្វ​ពិធីបុណ្យ និង​កន្លែង​កំសាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្ក្រាប​សកម្មភាព​ល្មើស​បាន​ទាន់ពេលវេលា​។ សហការ​ជាមួយ​កម្លាំង​ក្នុងភូមិ​សាស្ត្រ ចាត់វិធានការ​ទប់ស្កាត់​រាល់​អំពើ​ល្មើស និង​ល្បែងស៊ីសង​ផ្សេងៗ ដែលនាំអោយ​ខាតបង់ អន្តរាយ​ទ្រព្យសម្បត្តិ ប៉ះពាល់​ដល់​កិត្តិយស​ផ្ទុយ​ពី​ប្រពៃណី សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង​។ កម្លាំង និង​មធ្យោបាយ​ចេញ​ល្បាត នូវ​គោលដៅ​សំខាន់ៗ កន្លែង​ធ្លាប់មាន​បទល្មើស និង​ក្មេង​ទំនើង ត្រូវ​ទប់ស្កាត់​បង្ក្រាប​អោយបាន​។​DSC09657
​ ​ដោយឡែក​សណ្តាប់ធ្នាប់​សាធារណៈ​វិញ ស្នងការដ្ឋាន​បាន​ពង្រឹងកម្លាំង​ឈរជើង ការពារ តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត ទីប្រជុំជន និង​វត្ត​អារាម​ទាំងអស់​ក្នុង​ទូទាំង​ខេត្ត ព្រមទាំង​យកចិត្តទុកដាក់ សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក និង​អន្តរាគមន៍​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ជាយថាហេតុ​។ ចុះ​ផ្សព្វផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ ក្នុង​ការបង្កា​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការដុត​ទៀន ធូប ភ្លើង​ជើងក្រាន ឬ​ការប្រើប្រាស់​គ្រឿង​ងាយ​ឆេះ​ផ្សេងៗ ដែលនាំអោយ​មាន​អគ្គីភ័យ​ឆេះ​ផ្ទះសំបែង គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​។​ចំពោះ​សុវត្ថិភាព​ចរាចរណ៍ លោក ប្រាក់ វុទ្ធី ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​នៅក្នុង​ខេត្ត​ទាំងមូល​ថា​៖​ត្រូវ​នាំគ្នា​ប្រុងប្រយ័ត្ន​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន កុំ​ប្រមាថ​អាយុជីវិត​អ្នកដទៃ កុំ​បើកបរ​ពេល​ស្រវឹង បើកបរ​ត្រូវ​ប្រកាន់​ស្តាំ និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា ទើប​អាច​កាត់បន្ថយ​បាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​បាន​៕DSC09658