នគរបាល​ខេត្ត​រតនគីរី​ម្នាក់​នឹង​បក្ខពួក​ប្រើ​ហឹ​ង្សា​លើ​អ្នកសារព័ត៌មាន​

0

​ខេត្ត​រតនគីរីៈ ជើង​ខ្លាំង​ជា​មន្ត្រី​នគ​បាល​ខេត្ត​រតនគីរី​ម្នាក់ និង​បក្ខពួក បាន​ព្រួត​គ្នា​វាយ​អ្នក​សា​ព័ត៌មាន​ក្រោយ​ទូរ​សព្ទ​ឱ្យ​លុយ​អ្នកសារព័ត៌មាន ជា​ថ្នូ​នឹង​រថយន្ត​ដឹកឈើ​១​គ្រឿង តែ​អ្នកសារព័ត៌មាន​មិន​យក​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១.៥០​នាទី​ថ្ងៃ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​បាន​លុង ខេត្ត​រតនគីរី​។​
​តាម​ការ​ឱ្យដឹងពី​លោក ភួង ផុន អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារ​ភ្នាក់ងារ​យក​ព័ត៌មាន​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្រមាណ​ជា​កន្លះ​ម៉ោង ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​មន្ត្រី​នគ​បាល​ប្រឆាំង​គ្រឿងញៀន នៅ​ស្នងការ​ខេត្ត​រតនគីរី បាន​ទូរស័ព្ទ​មក​ថា អោយប្រាក់​ចំនួន​៥០​ដុល្លា ជា​ថ្នូរ និង រថយន្ត​បា​ឡែ​ន ពណ៌​ខ្មៅ ដឹកឈើ តែ​លោក​មិន​ទទួល​នោះទេ​។​លោក​បន្តថា បន្តិចក្រោយមក ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ និង​ឈ្មោះ ផេ​ត សំណាង អាយុ ៣៤ ឆ្នាំ បាន​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស ព័ណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បត់​កាត់មុខ ទទឹងផ្លូវ បំរុង​កៀរ​ទំលាក់​ពីលើ​ថ្នល់ តែ​សំណាងល្អ​រថយន្ត​អ្នក​សា​ព័ត៌មាន​បើកបរ មាន​ល្បឿន​យឺត​។​
​បើទោះបីជា​ពុំមាន​គ្រោះថ្នាក់​ក៏ដោយ ក៏ប៉ុន្តែ​ឈ្មោះ ផេ​ត សំណាង បាន​ចុះ​ពីលើ​រថយន្ត​មក​ក្របួច​.​ក អាវ​អ្នក​សា​ព័ត៌មាន ហើយ​ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​អ្នក​ទះកំផ្លៀង ។​
​លោក​ឧ​ត្ត​ម​សេនីយ៍ នួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគីរី​បាន​ទទួលស្គាល់ថា បុរស​ឈ្មោះ ដុស វ៉ាន់​វឌ្ឍនៈ ពិតជា​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ប្រាកដ​មែន​។​លោក​បញ្ជាក់ថា លោក​ពុំទាន់​ដឹង​ច្បាស់​អំពី​ករណីនេះ​នៅឡើយ​ទេ ព្រោះ​នៅ​ថ្ងៃកើតហេតុ លោក​ជាប់​មានធុរៈ​ទទួល​ប្រតិភូ​ប្រទេស​វៀតណាម​។​យ៉ាងណាក៏ដោយ លោក​លើកឡើងថា លោក​នឹង​ពិនិត្យ​លើ​រឿងនេះ​។​

​ពាក់​ព័​ន្ឋ​បញ្ហា​នេះ ពុំទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ចាន់ថា​រិ​ទ្ឋ អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​នៅឡើយ​ទេ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ្គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​ពុំទាន់​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ដែរ​។​
​លោក ឆាយ ធី អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ឋិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​រតនគីរី​បាន​ថ្លែងថា ក្នុងករណី​មានការ​គំរាមកំហែង ឫ​ប្រើ​ហឹ​ង្សា​ណាមួយ​លើ​អ្នកសារព័ត៌មាន ដែល​ចុះ​យក​ព័ត៌មាន​តាម​ទីសាធារណៈ គឺជា​អំពី​ខុសច្បាប់​។​លោក​លើកឡើងថា ក្នុងករណី​ចង់​បំភ្លឺ​ពាក់​ព័​ន្ឋ​ការចុះផ្សាយ​ណាមួយ ភាគី​ម្ខាង​ទៀត​ត្រូវ​ប្រាប់​អង្គភាព​សារព័ត៌មាន​ដើម្បី​ចុះផ្សាយ​ឡើងវិញ ហើយ​គេ​ពុំគួ​គំរាម ឫ​ប្រើ​ហឹ​ង្សា​លើក​អ្នកយកព័ត៌មាន​នោះទេ​។​លោក​បញ្ជាក់ថា នឹងធ្វើ​ការតាមដាន​លើ​ករណីនេះ ព្រោះ​វា​ជា​អំពើ​រំលោភ​សិ​ទ្ឋ​មនុស្ស និង​រំលោភ​សិ​ទ្ឋ​របស់​អ្នកសារព័ត៌មាន​ ​បច្ចុប្បន្ន​លោក ភួង ផុន កំពុង​រៀបចំ​ពាក្យបណ្ដឹង​ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ករណី​នេះ​៕​

photo_2016-04-10_23-53-01 photo_2016-04-10_23-52-58 photo_2016-04-10_23-52-46 photo_2016-04-10_23-52-34