​ក្រុម​សង្កេតការណ៍ៈ ជម្លោះ​នៅ​ស៊ី​រី មនុស្ស​យ៉ាងតិច​១៦២.០០០​នាក់​បាត់ បង់ជីវិត​

0

( រូបភាពវីដេអូ) ​ក្រុម​សង្កេតការណ៍​បាន​ថ្លែងថា មនុស្ស​យ៉ាងតិច​បំផុត​១៦២.០០០​នាក់ បាត់បង់​ជីវិត​នៅក្នុង​ជម្លោះ​រយៈពេល ជាង​៣​ឆ្នាំ​នៅ​ស៊ី​រី​។ ជាមួយគ្នានេះ​មនុស្ស រាប់ពាន់នាក់​ទៀត​នៅ​បាត់​ដំណឹង​សូន្យ ឈឹង ក្រោយ​ការចាប់ខ្លួន​ពី​កម្លាំង​រដ្ឋា​ភិ បាល និង​ក្រុម​បះបោរ ។​ ​ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយ ថា អ្នក​បាត់​បង់ជីវិត​ស្ថិតនៅក្នុង​ជួរ​កង កម្លាំងប្រដាប់អាវុធរ​ដ្ឋា​ភិ​បាល​មាន​ច្រើន ជាង​ក្នុង​ជួរ​ក្រុម​បះបោរ​ដោយមាន​ការ ប៉ាន់ប្រមាណ​ថា មាន​ជន​ស៊ីវិល​យ៉ាង តិច​បំផុត​៥៤.០០០​នាក់​បាត់​បង់ជីវិត ចាប់តាំងពី​ជម្លោះ​កើតឡើង​រហូតមក ដល់ពេល​បច្ចុប្បន្ននេះ​។​

​ប្រភព​នេះ​ប៉ាន់ប្រមាណ​ទៀតថា អ្នកស្លាប់​យ៉ាងតិច​៦២.៨០០​នាក់​ស្ថិត នៅក្នុង​ជួរ​កងកម្លាំង​រដ្ឋាភិបាល​, ក្នុង​ជួរ ក្រុម​ឧទ្ទាម​ស៊ី​រី​គាំទ្រ​លោក​អាល់​អាសាដ​, ក្នុង​ជួរ​ក្រុម​សកម្មប្រយុទ្ធ​ហេ​បូ​ឡាស៍ និង​ស្ថិតនៅក្នុង​ក្រុម​ខ្មាន់កាំភ្លើង​បរទេស​និកាយ​ស៊ី​អ៊ី​ដ ។ ​ដោយឡែក​អ្នក​ដែល​បាត់​បង់ជីវិត នៅ​ខាង​ក្រុម​បះបោរ​មាន​ប្រមាណ ៤២.៧០០​នាក់ ដែល​រួមទាំង​ក្រុម​រណ សិរ្ស​នូ​ស្រា​របស់​អាល់​កៃ​ដា​, ក្រុម​អ៊‌ិ​ស្លាម និង​ទាហាន​ផ្ដាច់ខ្លួន​ចេញពី​កម្លាំង​លោក អាល់​អាសាដ ។

ប្រភព​នេះ​បន្ដទៀតថា មនុស្ស​ជិត​៣​ពាន់​នាក់​បាន​បាត់​ដំណឹង សូន្យឈឹង​ដោយ​មិនដឹងថា តើ​ត្រូវ​ចាប់ ខ្លួន ឬ​ត្រូវស្លាប់​នោះឡើយ ។ ​ក្រុម​សង្កេតការណ៍​បានលើកឡើង ថា​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​សុទ្ធ តែ​ធ្វើ​តួលេខ​ខុស​ដែល​តាមពិត អ្នក​ដែល បាត់បង់​ជីវិត​មាន​ពី​ខ្ទង់​៧០.០០០​នាក់ ដល់​២៣០.០០០​នាក់់​។​ ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​រក​ដំណោះ ស្រាយ​ឈានដល់​បញ្ចប់​ជម្លោះ​ស៊ីវិល នៅ​ស៊ី​រី​ត្រូវ​ជាប់គាំង​រយៈពេល​៣​ខែ​មក ហើយ ហើយ​អ្នកសម្របសម្រួល​របស់ អង្គការ​សហ​ប្រជា​តិ​ជាតិ​ស្ដីអំពី​បញ្ហា ស៊ី​រី លោក​Lakhdar Brahimi ក៏បាន លាឈប់​ពី​តួនាទី​ផងដែរ​កាលពី​ចុងខែ មេសា ឆ្នាំ​២០១៤ ។​ ​

លោក​អាល់​អាសាដ ដែល​ដណ្ដើម បាន​គ្រប់គ្រង​ឡើងវិញ​តំបន់​ភាគ​កណ្ដាល​ប្រទេស​សង្ឃឹមថានឹង​ឈ្នះ​ការបោះឆ្នោត ក្នុង​អាណ​ត្ដិ​រយៈពេល​៧​ឆ្នាំ​ជា​លើក​ទី​៣ ដែល​ការបោះឆ្នោត​នេះ​ក្រុមប្រឆាំង ចាត់ទុកថា​ជា​រឿង​ត្លុក​កំ​ម្លែ​ង​។​ ​ក្រុម​សង្កេតការណ៍​បញ្ជាក់ថា របាយ ការណ៍​របស់ខ្លួន​មិន​បូក​បញ្ចូល​អ្នក​ដែល កំពុង​ជាប់​ឃុំឃាំង​ដោយ​អាជ្ញាធរ​រដ្ឋា ភិ​បាល​១៨.០០០​នាក់ និង​អ្នក​ដែល​បាត់ ដំណឹង​សូន្យឈឹង​ព្រមទាំង​មិន​រួមបញ្ចូល អ្នក​បាត់​ខ្លួន​ក្រោយ​ការ​វាយឆ្មក់​ពី​កម្លាំង សន្ដិសុខ​នោះឡើយ​