(រូបភាពវីដេអូ) នៅព្រឹកថ្ងៃទី២០ឧសភាប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានឈានជើង ចូលដល់ប្រទេសចិន បំពេញទស្សនកិច្ច ជាផ្លូវការ និងចូលរួមសន្និបាទកិច្ចសហ ប្រតិបត្ដិការនិងបង្កើនទំនុកចិត្ដនៅតំបន់ អាស៊ី ។ ក្រសួងការបរទេសចិនបានប្រកាស ឱ្យដឹងថា នៅថ្ងៃទី២០នេះ ប្រធានាធិបតី ចិន ស៊ី ជីងពីង នឹងជួបស្វាគមន៍ពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ី ។ តាម គម្រោងប្រទេសទាំង២នឹងចុះហត្ថលេខា លើកំណត់ហេតុចំនួន៣០ក្នុងពេលដែល លោកបំពេញទស្សនកិច្ចនៅទីនេះ ។ ក្រៅពីនេះប្រធានាធិបតីប្រទេសទាំង ២នឹងចូលរួមបើកសម្ពោធពិធីធ្វើសម យុទ្ធរួមជាទ្រង់ទ្រាយធំដែលនឹងចាប់ផ្ដើម ឡើងនៅថ្ងៃទី២០ដល់ថ្ងៃទី២៦ឧសភានេះ ។
សកម្មភាពរបស់រុស្ស៊ី បានបង្ហាញពីការ គាំទ្រពេញទំហឹងដល់សម្ពន្ធមិត្ដចិន ។ ដំណើរទស្សនកិច្ចរបស់លោកពូទីន ត្រូវបានសហគមន៍អន្ដរជាតិចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយសារតែកើតឡើងចំ ពេលដែលមានភាពតានតឹងរវាងចិន នឹងវៀតណាម ក្រោយពេលដែលចិន បញ្ជូនស្ថានីយរុករកប្រេងចូលក្នុងតំបន់ សមុទ្រស្ថិតក្នុងអធិបតេយ្យភាពរបស់ វៀតណាម ។ ក្រៅពីនេះ ក៏នៅមានវិវាទ ដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ដែលរុស្ស៊ីចាំបាច់ត្រូវតែ ឱ្យចិនជួយគាំទ្រ ។
ដូច្នេះចិននិងរុស្ស៊ីត្រូវ ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការ ដោះស្រាយវិវាទដែលលោកខាងលិច ចាត់់ទុកថា គឺជាការឈ្លានពានពង្រីកទឹក ដី ។ ចិនជាទីផ្សារដែលមានសក្ដានុពល បំផុតសម្រាប់ភាគីរុស្ស៊ីក្នុងពេលដែល អាមេរិកនិងលោកខាងលិចបានដាក់ទណ្ឌ កម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលទីក្រុងមូស្គូ ក្រោយពេលដាក់បញ្ចូលតំបន់ស្វយ័ត្ន គ្រីមៀក្នុងអធិបតេយ្យភាពរបស់រុស្ស៊ី ។
ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ចទ្វេភាគី ជាប្រធានបទសំខាន់បំផុតនៅក្នុងជំនួប ពិភាក្សាប្រទេសទាំង២ ក៏ដូចជាការគាំទ្រ គ្នាទៅវិញទៅមក ក្នុងការដោះស្រាយ វិបត្ដិផ្សេងៗក្នុងតំបន់ ។ ប្រធានាធិបតីរុស្ស៊ី ក៏នឹងចុះកិច្ចព្រម ព្រឿងផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ទីក្រុង ប៉េកាំងក្រោយរយៈពេលជាង១០ឆ្នាំ ដែលពិភាក្សាមិនទទួលបានលទ្ធផលជា វេជ្ជមាន ។
ការសម្រេចផ្គត់ផ្គង់ឱ្យចិន គឺជាគោលបំណងធំបំផុតដែលចិនចង់ បាន រយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុង ការបំពេញតម្រូវការពលរដ្ឋដែលមាន ចំនួនច្រើនបំផុតនៅលើពិភពលោកក្នុង ប្រទេសចិន