​បី​ក្មេងស្រី​ចេញពី​គ្រែ​បំរុង​រំលោភ​សេព​សន្ធ​វៈ​ ​ត្រូវ​ឪពុក​នាង​ទាន់​ប្តឹង​សមត្ថកិច្ច​

0

កំពង់ចាម៖យុវជនម្នាក់ត្រូវកុមារីរងគ្រោះដេញប្រផាប់ប្រភីងទាំងយប់រហូតចាប់
ខ្លួនបានប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យរូបនេះបានចូលក្នុងបន្ទប់ដេក
របស់កុមារីរងគ្រោះហើយបីនាងចេញពីគ្រែលើកទៅដាក់នៅលើគ្រែមួយទៀតធ្វើ
សកម្មភាពប៉ុនប៉ងរំលោភសេពសន្ធវៈបង្ករអោយមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង4ទៀបភ្លឺថ្ងៃទី16មេសា2016នៅក្នុងបន្ទប់ជួលភូមិបឹងកុក2សង្កាត់បឹងកុកក្រុងខេត្តកំពង់ចាម ។តាមសំដីកុមារីរងគ្រោះឈ្មោះ(វរ)អាយុ12ឆ្នាំរស់នៅក្នុងបន្ទប់ឪពុកម្តាយនៅ
បន្ទប់ជួលខាងលើបានអោយដឹងថានៅយប់ថ្ងៃទី15មេសា2016វេលាម៉ោងប្រហែលពាក់កណ្តាលអាធ្រាតនាងបានចូលដេកនៅលើគ្រែក្នុងបន្ទប់ជួលជាមួយប្អូនៗ
ចំនួន2នាក់ចំណែកគ្រែមួយទៀតរបស់ឪពុកម្តាយនាង។តែយប់នោះម្តាយរបស់
នាងបានទៅដេកនៅផ្ទះនៅបន្ទប់មួយទៀតនៅជិតនោះដែរព្រោះគាត់ត្រូវកំដរបង
ប្អូន ។ចំណែកឪពុករបស់នាងចេញទៅចាំចំការពុទ្រាអោយគេនៅទន្លេអុំរាល់យប់
កុមារីរងគ្រោះបន្តថានៅពេលនាងចូលដេកជាមួយប្អូនៗនាងបានបិទទ្វតែមិនដាក់គន្លឹះទេព្រោះទុកអោយឪពុកត្រឡប់មកវិញតែនាងបានបើកអំពូលភ្លើងនៅក្នុង
បន្ទប់។នៅពេលជិតភ្លឺនាងបានភ្ញាក់ឡើងដោយមានគេថើបនាងនិងស្ទាបប្រដាប់ភេទរបស់នាង។ពេលនាងបើកភ្នែកឡើងឃើញអំពូលភ្លើងបិទហើយនាងក៏ស្គាល់អ្នកដែលអោបថើបនាងឈ្មោះសុខនីភេទប្រុសអាយុ26ឆ្នាំស្នាក់នៅបន្ទាប់ជួលទល់មុខបន្ទប់ដេករបស់នាង។ភ្លាមនោះនាង(វរ)ក៏ស្រែកជេរខណៈឪពុកនាងក៏ត្រលប់មកវិញបានដេញចាប់ឈ្មោះសុខនី ។IMG-20160418-WA0002 IMG-20160418-WA0003 IMG-20160418-WA0004 IMG-20160418-WA0006
តាមការបំភ្លឺពីឈ្មោះឈឹមថារិទ្ធ ភេទប្រុសអាយុ50ឆ្នាំត្រូវជាឪពុករបស់កុមារី
រងគ្រោះបានអោយដឹងថាកន្លងមកលោកនិងឈ្មោះសុខនី(ជនសង្ស័យ)បានជួលបន្ទប់នៅក្បែរគ្នានិងរាប់អានគ្នាធម្មតា។នៅយប់ថ្ងៃកើតហេតុលោកិងសុខនីបាន
ផឹកស្រាជាមួយគ្នានៅជិតកន្លែងកើតហេតុរហូតដល់យប់បន្តិចលោកក៏បានទៅចាំ
ចំការពុទ្រាអោយគេនៅទន្លេអុំ ។នៅពេលជិតភ្លឺប្រហែលម៉ោង4លោកក៏ត្រឡប់
មកបន្ទាប់ជួលវិញឃើញភ្លើងបន្ទប់បិទហើយលោកក៏បើកទ្វាចូលមកឃើញឈ្មោះ
សុខនីកំពុងអោបថើបកូនស្រីច្បងរបស់លោក។ឃើញដូច្នេះលោកក៏ទះវា2ដៃហើយឈ្មោះសុខនីក៏រត់ចេញពីបន្ទប់លោកក៏ដេញតាមរហូតដល់ម្តុំខារ៉ាអូខេទន្លេអុំ
ទើបចាប់ជនសង្ស័យបានយកមកប្រគល់ជូនសមត្ថកិច្ច ។
តាមចំលើយរបស់ជនសង្ស័យគឹម សុខនីបានអោយដឹងថានៅថ្ងៃកើតហេតុ
ខ្លួននិងមិត្តភ័ក្ត្រ3-4នាក់បានផឹកស្រានៅជាន់ក្រោមជិតបន្ទប់ជួលរបស់ខ្លួនរហូត
ដល់ពេលជិតភ្លឺក៏បែកគ្នាទៅបន្ទប់ជួលរៀងៗខ្លួនពេលនោះខ្លួនក៏ឡើងទៅលើចូលក្នុងបន្ទប់របស់ថារិទ្ធដើម្បីរកទឹកផឹកហើយបានឃើញកុមារី(វរ)កូនរបស់ថារិទ្ធដេក
ជាមួយប្អូនៗ2នាក់ទៀតខ្លួនខ្លាចនាង(វរ)ធ្លាក់ក៏បីនាងទៅដាក់នៅលើគ្រែមួយទោតរួចក៏ថើបនាងមួយខ្សឺតទុកដូចជាពូនិងក្មួយតែពេលនោះនាង(វរ)ភ្ញាក់ឡើងស្រែកជេរខ្លួនស្របពេលជាមួយគ្នានោះឪពុកនាងមកទាន់ដេញចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច។
លោកអាន វុធ នគរបាលព្រហ្មទណ្ឌក្រុងកំពង់ចាមបានអោយដឹងថានៅថ្ងៃទី
18មេសា2016នេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងនិងជនសង្ស័យឈ្មោះគឹមសុខនី អាយុ26ឆ្នាំទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមច្បាប់ ។