​ស្ត្រី​ចំណាស់​ម្នាក់​ដេកស្លាប់​ផ្កាប់មុខ​សង្ស័យ​ឃាតកម្ម​ប្លន់​លុយ​

0

ខេត្តព្រះវិហារ¶ស្ដ្រីចំណាស់ម្នាក់បាត់ខ្លួនពីផ្ទះ២យប់៣ថ្ងៃកាលពីថ្ងៃទី១៣មេសា២០១៦រហូតមកដល់ព្រឹកថ្ងៃទី១៥មេសានេះត្រូវបានអ្នកភូមិប្រទះឃើញគាត់ដេកស្លាប់ផ្កាប់មុខអាក្រាតល្វែងលើនៅតាមផ្លូវដុបព្រៃមួយកន្លែងខាងលិចភូមិចម្ងាយ២គីទ្បូម៉ែត្រស្ថិតនៅភូមិវាលពោធិ៍ឃុំស្រុកជាំក្សាន្ត។ប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីចុះពិនិត្យអត្តសញ្ញាណសពជនរងគ្រោះ។k7 k3
អាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានបឋមថាអាចជាអំពើឃាតកម្មវាយសម្លាប់ស្ដ្រីរងគ្រោះដើម្បីប្លន់លុយ។លុយចំនួន៤០ម៉ឺនរៀលបានបាត់ពីសពជនរងគ្រោះដែលកូនរបស់គាត់បានអោយមុនពេលគាត់ស្លាប់។សពជនរងគ្រោះមានស្នាមជាំលើដងខ្លួននិងស្នាមច្រវ៉ាច់កថែមទៀត។
ប្រជាពលរដ្ឋនៅមូលដ្ឋានបានអោយដឹងថាមុនកើតហេតុស្ដ្រីរងគ្រោះបានបាត់ពីផ្ទះកាលពីថ្ងៃទី១៣មេសា២០១៦ចំថ្ងៃបុណ្យចូលឆ្នាំថ្មីហើយត្រូវបានអ្នកភូមិប្រទះឃើញសពស្ដ្រីរងគ្រោះនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៥មេសានេះ។សមត្ថកិច្ចនគរបាលជំនាញបានស្រាវជ្រាវទើបដឹងថាសពស្ដ្រីរងគ្រោះឈ្មោះចាន់នឿនអាយុ៥៧ឆ្នាំមុខរបរកសិកររស់នៅភូមិវាលពោធិ៍ឃុំស្រុកជាំក្សាន្ត។ករណីជនរងគ្រោះស្លាប់បាត់បង់ជីវិតនេះមិនទាន់ដឹងថាស្លាប់ដោយសារអ្វីនៅទ្បើយទេ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថានៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណហើយនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តដើម្បីស៊ើបសួរពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ៕