ឧ​ត្ត​ម​សេនីយ៍ សោម​ស៊ុន សំណេះសំណាល​ជាមួយ​សិក្ខាកាម​ហ្វឹក​ហ្វឹ​ន​ប្រចាំឆ្នាំ​២០១៦

0

កំពង់ធំ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុនមេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសំណេះសំណាល ជាមួយពលទាហាន នាយទាហាន ចំនួន២៥០នាក់ ដែលកំពុងធ្វើការហ្វឹកហ្វឺនបំប៉នយុទ្ធវិធីនៃក្បួនយុត្តិសាស្ត្រ ទ័ពដើម្បីពង្រឹងនូវសមត្ថភាព គុណភាព របស់កងយោធពលខេមរះភូមិន្ទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ នៅទីតាំងវរះសេនាតូចលេខ១ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ពីសកម្មភាពនយោបាយនាពេលបច្ចុប្បន្ន ស្តីពីគណះបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រែប្រួស ស្ថានភាពខ្លះបង្ករឲ្យប្រជាពលរដ្ឋជាច្រើន បាត់បង់និងភាពជឿជាក់ពីការសន្យារបស់មេដឹកនាំ របស់គណះបក្សប្រឆាំង មកលើប្រជាជនដែលធ្លាប់តែជឿជាក់ និងសកម្មជនរបស់ខ្លួន ដែលអាចសណ្ឋានថា គណះបក្សប្រឆាំងបច្ចុប្បន្នប្រៀបបានកូនមាន់ព្រាតមេ។
លោកឧត្តមសេនីយ៍ សោម ស៊ុន កោតសរសើរ ចំណោះពលទាហាននិងនាយទាហានទាំងអស់ ដែលចេះសាមគ្គីគ្នាអត់ធ្មត់សិក្សា រៀនសូត្រ បំពេញបន្ថែមនូវចំណេះដឹង និងការរស់នៅដួចបងប្អូន ទាំងការហូបចុកទាំងការស្នាក់នៅរបស់យោធិន ដែលជាកម្លាំងដ៏រ៉ឹងមាំ ត្រៀមលក្ខណៈក្នុងការប្រយុទ្ធ តាមបទបញ្ជារបស់ថ្នាក់លើ ព្រមទាំងបានបញ្ជាក់ពីទិសដៅក្នុងការអនុវត្តបន្ត គឺមុននឹងបញ្ចប់វគ្គហ្វឹកហ្វឺន គឺត្រូវធ្វើការយុទ្ធដំណើរក្នុងរយះផ្លូវ២ថ្ងៃ ចម្ងាយដី៣២គម ដោយចេញដំណើរពីវរះសេនាតូចលេខ១ ទៅបញ្ចប់ត្រឹមប្រាសាទដើម្បីត្រៀមរៀបចំប្រារព្វពិធិបិទវគ្គហ្វឹកហ្វឺន។
ក្នុងឳកាសនេះផងដែរ លោកឧត្តមសេនីយ៍ សោម ស៊ុន បានផ្តាំផ្ញើរដល់ពលទាហាន និងនាយទាហានទាំងអស់ ហាមដាច់ខាតមិនឲ្យប៉ះពាល់និងពាក់ព័ន្ឋយកលុយពីគោយន្ត រទេះឈើ រថយន្ត ដឹកបទល្មើសជាដាច់ខាត ដែលវាធ្វើឲ្យខូចនឹងបាត់បង់កិត្តិយសរបស់អង្គភាព និងសុំអោយគោរពច្បាប់ គោរពវិន័យរបស់កងកម្លាំង គ្រប់កងឯកភាពទាំងអស់ ត្រូវចាត់ប្រជុំសប្តាហ៍ដាក់ផែនការដល់កងកម្លាំងដើម្បីអនុវត្ត ចៀសវាងយកពេលទំនេរទុក ចោលដោយឥតប្រយោជន៍ កងកម្លាំងទាំងអស់ត្រូវត្រៀមជានិច្ចរាល់សភាពការ ក្នុងការបំផ្លាសទីទៅសរភូមិ មុខតាមបទបញ្ជា ជាចុងក្រោយលោកឧត្តមសេនីយ៍ សោម ស៊ុន បានចែកមុងជ្រលក់ថ្នាំការពារមូសខាំជម្ងឺគ្រុនចាញ់ ដល់កងកម្លាំងគ្រប់កងឯកភាព។
ដោយ ប៊ុន រដ្ឋា

asset (25) asset (24) asset (23) asset (22)