(ភ្នំពេញ)៖ផ្ទះប្រជាពលរដ្ឋដែលធ្វើឡើងអំពីឈើប្រក់ស័ង្កសី ចំនួន១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងនារសៀលនេះបន្ទាប់ពីឆាបឆេះរយះពេលជិត១ម៉ោងនិងបានរលត់សូន្យសុងទៅវិញនៅវេលាម៉ោង៦ ល្ងាចថ្ងៃទី២០ មេសា ឆ្នាំ ២០១៦នេះ ដែលមានទំហំ ទទឹង ៦ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ ស្ថិតនៅត្រង់ចំណុចក្បែរស្រះចិញ្ចឹមត្រី ភូមិដូនលេច សកព្រែកព្នៅ ខណ្ឌព្រែកព្នៅ។សមត្ថកិច្ច បាននិយាយថាជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ យូ សេង ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ចិញ្ចឹមត្រី មានទីលំនៅ នៅតាមបណ្តោយផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះប្រមាណជាជិត១ម៉ោង សមត្ថកិច្ច បានបញ្ចាក់ថា ផ្ទះឈើ ១ខ្នង ប្រក់ស័ង្កសី ត្រូវបានបំផ្លាញ ក្រៅពីនោះមាន កន្ទក់ ប្រហែលជា ៣៥គីឡូក្រាម, ម៉ាស៊ីនកូរកន្ទក់ ១គ្រឿង និងលុយប្រមាណជាង ២ម៉ឺនដុល្លារអាមេរិកឯណោះ ត្រូវបានបំផ្លាញ។ ក្រោយពីសមត្ថកិច្ច បានអន្តរាគមន៍ ឡានទឹក ១គ្រឿង ហើយមូលហេតុដែលបង្កឲ្យមានការឆាបឆេះនោះសមត្ថកិច្ច មិនទាន់បញ្ជាក់នៅឡើយទេដោយស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕ហាស់ កំសាន្ដ




































