ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាលើផ្លូវជាតិលេខ៧៨មិនបណ្តាលឲ្យរងរបួសដល់អ្នកជិះក្នុងរថយន្តនោះទេ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង។
ប្រពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកកាមរីស្វិតពណ៍ខៀវពាក់ស្លាកលេខ ច២៦៤២ភព២ បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ត្រង់ចំណុចផ្លូវបែកជាបីក៍បត់ឆ្វេងស្របពេលរថយន្តសាំយ៉ុងបើកបរក្នុងទិសដៅពីលិចទៅកើតក៍បុកយ៉ាងពេញទំហឹងតែម្តងសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តកាមរីឈ្មោះកត់ ងើយភេទប្រុស អាយុ៣៥ឆ្នាំជនជាតិគ្រឹងមានទីលំនៅភូមិទុសច្រិចឃុំតាអងស្រុកកូនមុំខេត្តរតនគិរី។
មានសភាពស្រវឹងបើកបររថយន្តម៉ាកកាមរីស្វិតពណ៍ខៀវរងការខូចខាតផ្នែកខាងស្តាំផងតែ។
ចំណែករថយន្តម៉ាកសាំយ៉ុងដឹកអ្នកដំណើរពីរភ្នំពេញមកខេត្តរតនគិរីពណ៍សពាក់ស្លាកលេខភព២AJ១៦៤០អ្នកបើកបរឈ្មោះលៀន ហេនភេទអាយុ២៨ឆ្នាំ រថយន្តរងការខូចខាតផ្នែកខាងឆ្វេង។បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោកអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ យក្ស ឡោម




































