កំពង់ធំ =នៅវេលាម៉ោង ៤និង៣៥នាទីទាបភ្លឺថ្ងៃទី២២ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យបានលេបត្របាក់រោងសិប្បកម្មកែឆ្នៃឈើធ្វើគ្រឿងសង្ហារឹម១កន្លែងរបស់សណ្ឋាគារ៧ជាក់ដែលសាងសងរយះពេលជាង៣ឆ្នាំមកហើយនៅមិនទានរួច ស្ថិតនៅក្នុងភូមិទី២ សង្កាត់កំពង់ធំ
ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចប្រាប់ថា ក្នុងហេតុការណ៍នេះយើងបានប្រើប្រាស់រថយន្ដពន្លតអគ្គិភ័យចំនួន២គ្រឿង អស់ទឹកចំនួន៤ឡាន និងកំលាំងសមត្ថកិច្ចចំរុះមាន នគរបាល កងរាជអាវុធហត្ថ និង យោធា សរុបចំនួន ជាង៤០នាក់ ទើបអាចពន្លត អគ្គិភ័យនេះបានជាស្ថាពរ ចំណែក សម្ភារះខូចខាត មានម៉ាស៊ីន ២គ្រឿង ទ្វាចំនួន ជាង១០០សន្លឹក ឈើប្រណឹតចំនួនជាង១០ម៉ែត្រគូប រោងសិប្បកម្ម២ខ្នង ត្រូវបានខូចខាតទាំងស្រុង ឯម្ចាស់ សណ្ឋាគារ ឈ្មោះ គុយ លាងគី ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ 
ក្រោយពីអគ្គិភ័យបានរលត់ជាស្ថាពរនោះសមត្ថកិច្ចនៅមិនកំណត់មូលហេតុច្បាស់លាស់ទេ គ្រាន់ដឹងថាភ្លើងបានចាប់ផ្ដើមឆេះពីគំនរការលាជ័រសំរាប់ចាក់ពុម្ភដែលបានគរទុក ដោយមិនទានសន្និដ្ឋានថាមកពីអ្វីអោយពិតប្រាកដនោះទេ គ្រាន់តែខ្លះសន្ឋិដ្ឋានមិនប្រាកដថាប្រហែលមានគេលួចដុត ក្នុងនោះយើងក៏បានឃើញ វត្តមានរបស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តគំពង់ធំ បានចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុនេះផងដែរ៕ប៊ុន រិទ្ធី






































