កំពង់ធំ =មានការភ្ញាក់ផ្អើលមួយបណ្ដាលមកពីស្ដ្រីវ័យចំណាស់ម្នាក់បានស្លាប់អណ្ដែតទឹកក្រោមស្ពានស្ទឹងសែនខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៦ ដោយការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថាប្រហែលជារំលោភហើយវាយសំលាប់រួចអូសទំលាក់ទឹកស្ទឹង
សែនតែម្ដង។
ក្រោយពីសមត្ថកិច្ចបានស៊ីបអង្កេតរកមុខសញ្ញារួចមក លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានប្រាប់អ្នកសារពត័មានយើងថា ដើមហេតុ ស្ដ្រីរងគ្រោះជាជនអនាថាដើរសុំទានតាមផ្សារម្នាក់ មានជំងឺវិកលចារឹក បានផឹកស៊ីស្រវឹង ក៏បានដើរទៅក្បែរស្ពាន់ស្ទឹងសែន ស្រែកលលា ធ្វើអោយថ្លង់ដល់ជនល្មើសញៀនថ្នាំ៣នាក់ ខឹងក៏ចាប់វាយដល់រហូត ស្លាប់រួចអូសទំលាក់ទឹកតែម្ដងពុំមានការចាប់រំលោភនោះទេ។
ជនរងគ្រោះឈ្មោះ ឈាន ហ៊ុច ភេទស្រី អាយុ ៤៩ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលក្រើលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ សាកសពបានបញ្ចូនទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដើម្បីធ្វើកុសលវិច្ច័យ និងរងចាំសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ ។
ចំណែកជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការក្រុងស្ទឹងសែនចាប់បានហើយ ដោយលោកញែមឈុនលី អធិការក្រុងបានប្រាប់ថាកំពុងតែសាកសួរចំលើយ ទី១ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទី២ ឈ្មោះ យ៉ានចំណាប់ ភេទប្រុសអាយុ ១៩ឆ្នាំ ទី៣ សុខ សីហា ភេទប្រុស អាយុ២៥ឆ្នាំ កំពុងបន្ដសយរចំលើយមិនទាន់បញ្ចូនទៅតុលាការទេ ដោយជនល្មើសឈ្មោះហេង ធារ៉ា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពសំលាប់ពិតមែនហើយ ឈ្មោះ យ៉ានចំណាប់ និង សុខសីហា ជាង្នកចូលរួមអូសសាកសពទំលាក់ទឹក ៕ប៊ុន រិទ្ធី




































