ភ្នំពេញ ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ មានភ្លៀងធ្លាក់តិចៗ ប៉ុន្តែលាយលំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងៗបោកបក់នៅទឹកដីខណ្ឌឫស្សីកែវ បានបណ្ដាលឲ្យរលំផ្ទះ៣ខ្នង និងទ្រេតមួយខ្នង ដែលក្នុងករណីនេះបណ្ដាលឲ្យសង្កត់មនុស្សស្លាប់២នាក់ ម្ដាយនិងកូន និងរបួសកូនប្រុសម្នាក់ទៀត។ ករណីខ្យល់កន្ទ្រាក់ដែលបណ្ដាលឲ្យរលំផ្ទះនោះ នៅគោលដៅទី១ស្ថិតក្នុងក្រុម៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យរលំផ្ទះ២ខ្នងរាបដល់ដី និងផ្ទះមួយខ្នងទៀតគ្រាន់តែទ្រេតបន្តិចប៉ុណ្ណោះ។
ដោយឡែកនៅក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាកសេក ខណ្ឌឫស្សីកែវឯណោះវិញឥទ្ធិពលខ្យល់កន្ត្រាក់នេះបានបង្កឲ្យរលំផ្ទះមួយខ្នងបានសង្កត់ទៅលើក្រុមគ្រួសារមួយបណ្ដាលឲ្យស្លាប់មនុស្ស២នាក់ ម្ដាយ និងកូនស្រីរីឯកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ ហ្ស៊ីម ម៉ាសាទី អាយុ២៩ឆ្នាំ ជាម្ដាយ និងកូនស្រីឈ្មោះលី ម៉ាយ៉ាន អាយុ៥ឆ្នាំបានស្លាប់ រីឯកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះលោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាកសេកបានចុះទៅអន្តរាគមន៍ដល់ទីកន្លែងភ្លាមៗដែរនិងបានចូលរួមរំលែកទុកដល់ក្រុមគ្រួសារនែសពហើយបានយកថវិការផ្ទាល់ខ្លួនចំនួន២០០ដុល្លារដើម្បីជួយទៅជនរងគ្រោះ។លោក អឿ ស៊ីផុន បានអំពាវនាវដល់សុបូរសជនជួយដល់ក្រុមគ្រួសារនៃសពដើម្បីយកថិវិការមកធ្វើបុណ្យនិងជុសជុលផ្ទះសំបែងដែលត្រូវខ្យលបោកកន្ទ្រាក់ដ៏រន្ធត់នេះ។
ក្នុងហេតុការណ៍ខ្សល់បោកកន្ទ្រាក់ខាងលើនេះលោកអឿ ស៊ីផុន បញ្ជាក់ថាផ្ទះដែលបានរងការខូចខាតសរុបចំនួន២០ខ្នងនៅក្នុងសង្កាត់ព្រែកតាកសេក ។ជាចុងក្រោយក្រុមគ្រួសារនៃសពបានថ្លែងអំណអគុណដ៏ជ្រាវជ្រៅដល់លោកចៅសង្កាត់ព្រែកតាកសេកដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រនេះ៕