កំពត ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តកំពត បានធ្វើការប្រជុំប្រចាំខែរបស់ ខ្លួន ក្រោមអធិបតី លោក ស៊ឹម វុទ្ធា ប្រធានគណៈឃោសនាអប់រំ គណបក្សខេត្ត , លោក តាប់ ហាប់ អនុប្រធានគណៈឃោសនាអប់រំ គណបក្សខេត្ត,លោក អោក សំណាង អនុប្រធានគណៈឃោសនាអប់រំ គណបក្សខេត្ត,ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជន គណបក្សខេត្ត និងមានការចូលរួមពីសំណាកអស់លោក លោកស្រី ដែលជាសមាជិក-សមាជិកា នៃគណៈឃោសនាអប់រំ ក្រុង ស្រុក និង តាមបណ្តាអង្គភាព មន្ទីរ ជុំវិញខេត្ត ។




































