​ ​ ​ភ្លៀង​មួយ​មេខ្យល់​កន្ត្រាក់​ឲ្យ​រលំ​ផ្ទះមួយ​ខ្នង រាប​ដល់​ដី​

0

កំពង់ធំៈ នៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦ មានភ្លៀងមួយមេ នាំយកខ្យល់កន្ត្រាក់ផ្ទះស្បូវមួយខ្នងឲ្យដួលរាបដល់ដី ដែលជាគ្រួសារទីទាល់ក្រ តែត្រូវបានជួបនឹងគ្រោះថ្នាក់ធម្មជាតិបែបនេះ ក្រោយពីភ្លៀងរសាត់បាត់ទៅ គ្រួសារអភ័ពនេះឈរសម្រក់ទឹកភ្នែកជាមួយកូនៗ ចំកណ្តាលនៃផ្ទះដែលដួលរាបនឹងដី។
ហេតុការដែលបានកើតឡើង ស្ថិតនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈពេលដែលដំណឹង ដ៏សោកសៅនេះ បានជ្រាបដល់ក្រុមការងារ មានលោកប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីនិងរកវិធីជួយដោះស្រាយ គ្រួសារទីទាល់ក្រនេះ ដែលគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ ថែមមានកូន៥ នាក់សុទ្ធតែប្រុស នៅក្នុងបន្ទុក។
13083345_955619811226399_4909703836711281935_n 13077043_955619831226397_8029839733619832504_n