កំពត ៖ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ៈ៣០នាទី នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រជុំស្តីអំពីការបើកវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យាលើការងារបុគ្គលិកថ្នាក់អធិការដ្ឋាន និងវរៈសេនាតូចការពារព្រំដែនគោកលេខ ៦០១ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក សម្បត្តិ សុធារដ្ឋ ស្នងការរង ទទួលផែនធនធានមនុស្ស ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦ រួមមានសិក្ខាកាម ១៨នាក់ ៕





































