កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមន្ត្រីក្រោមឳវាទ បានបន្តដឹកទឹកស្អាត នាំយកទៅចែកជូនដល់បងប្អូនប្រជា ពលរដ្ឋ ដែលកំពុងតែមានការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់ផ្តើមខ្វះខាតទឹកប្រើប្រាស់ ចាប់តាំងពីចូលខែមេសា ឆ្នាំ ២០១៦មក រហូតមក ដល់ពេលនេះបឹង អណ្តូងខះរីងស្ទើរទាំងអស់ហើយ ថែមទាំងអាកាសធាតុក្តៅខ្លាំង តែបានលោកឧត្តមសេនីយ៍ សោម ស៊ុន បានដឹកទឹកមកចែកជូនប្រើប្រាស់ ទើបបានជួយសម្រួលដល់ការខ្វះខាត ហើយក៏សូម អគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ មកលើប្រជាពលរដ្ឋ មិនថាគ្រោះធម្មជាតិ ឬមានការខ្វះខាត ផ្សេងៗក័តែងតែមានលោក ឧត្តមសេនីយ៍ជួយសម្រួលនិងដោះស្រាយជូនជាបន្តបន្ទាប់។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា នេះគឺជាការជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសស្រប ពេលដែលប្រជាពលរដ្ឋជួបនូវផលពិបាក ខ្វះខាតទឹកប្រើប្រាស់ ដោយមានការគាំទ្រនូវសកម្មភាពមនុស្សធម៌ ពីលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត បានណែនាំឲ្យកងកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកម្លាំងដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់។
ដោយ ប៊ុន រដ្ឋា




































