កម្លាំង​សមត្ថកិច្ច​ឡោមព័ទ្ធ បង្ក្រាប​ក្រុម​គ្រឿងញៀន ក្រោយ​ជនល្មើស​បន្ត​បាញ់រះ​ជាច្រើន​គ្រាប់ ខណៈដែល​មន្ត្រី​អាវុធហត្ថ ដែល​ជនល្មើស​បាញ់​ត្រូវ បាន​ស្លាប់​ហើយ​

0

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៥៖២០នាទី ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះជនសង្សយ័២ត្រូវបានចាប់ខ្លួននិងរថយន្តអូឌី១គ្រឿង ហើយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុហត្ថជាច្រើននាក់ បានសម្រុកទៅឡោមព័ទ្ធ និងបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលកំពុងលាក់ខ្លួន នៅទីតាំងមួយកន្លែងស្ថិតនៅតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្រោយពេលជនល្មើស បានបន្តបាញ់រះទាំងកាំភ្លើងអាកា និងកាំភ្លើងខ្លី ជាច្រើនគ្រាប់មកលើសមត្ថកិច្ច។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនល្មើសបានបាញ់រះមកលើសមត្ថកិច្ច មិនទាន់ចប់ទេ ហើយនៅពេលនេះសមត្ថកិច្ចបានធ្វើនៅទីនោះជាបន្តបន្ទាប់។ ខណៈមន្ត្រីអាវុធហត្ថម្នាក់ត្រូវក្រុមជនល្មើសបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ ហើយសង្ស័យបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត៕

photo_2016-04-27_18-23-16 photo_2016-04-27_18-23-10 photo_2016-04-27_18-23-04 photo_2016-04-27_18-22-47 photo_2016-04-27_18-22-53 photo_2016-04-27_18-22-59 photo_2016-04-27_18-19-21 photo_2016-04-27_18-19-15 photo_2016-04-27_18-19-05 photo_2016-04-27_18-18-52 photo_2016-04-27_18-13-51