ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​កក្រើក​នៅ​ខណ្ឌទួលគោក កម្លាំង​សមត្ថកិច្ច​បាញ់​ស្លាប់​មេក្លោង​នៅនឹងកន្លែង ខណៈ​បក្ខពួក​៥​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​

0

(ភ្នំពេញ)៖ មេក្លោងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថបាញ់ស្លាប់នៅនឹងកន្លែងក្រោយពីបាញ់តដៃអស់ជាច្រើនគ្រាប់ មកដល់កម្លាំងសមត្ថកិច្ច នៅក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន នៅរសៀល និងល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលដឹកនាំកម្លាំងសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការឡោមព័ទ្ធ និង បង្ក្រាបក្រុមជួញដូរ គ្រឿងញៀន ខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនល្មើស៥នាក់ដែលជាបក្ខពួកមេក្លោង។ ប៉ុន្តែសម្រាប់ប្រតិបត្តិការនេះ គួរឲ្យស្តាយមន្ត្រីអាវុធហត្ថម្នាក់ ត្រូវបានជនល្មើសបាញ់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ក្រោយពីបានចាប់ជនសង្សយ័រួចមកត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ។

photo_2016-04-27_18-34-00 photo_2016-04-27_18-33-42 photo_2016-04-27_18-33-24 photo_2016-04-27_18-33-03 photo_2016-04-27_18-32-59 photo_2016-04-27_18-32-55 photo_2016-04-27_18-32-36 photo_2016-04-27_18-32-32 photo_2016-04-27_18-32-29 photo_2016-04-27_18-32-24 photo_2016-04-27_18-31-18