អនុប្រធាន​ច្រកទ្វា​អន្តរជាតិ ចាំ​យាម ខេត្តកោះកុង សង្ស័យ​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង​ឬ​ជា​អំពើ​ឃាតកម្ម​

0

ខេត្តកោះកុងៈ មានការភ្ញាក់ផ្អើល កាលវេលារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានមន្ត្រីនគរបាលម្នាក់ស្លាប់ក្នុងភាពអាថកំបាំង តែសមត្តកិច្ចសន្និដ្ឋានថាអាចជាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ។ បានជាមានការសន្និដ្ឋានដូច្នេះ សពមន្ត្រីនគរបាលរូបនោះ មានកាន់កាំភ្លើងខ្លី១ដើមអោបនៅលើដើមទ្រូង និងមានស្លាកស្នាមរបួសចំសៀតផ្កាខាងស្តាំដោយគ្រាប់កាំភ្លើង មានឈាមហូរតាមមាត់ និងត្រចៀក ។ ជនរងគ្រោះឈ្មោះ ហុិន គឹមហុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានឋានន្តរសក្ត័វរ:សេនីយ៍ត្រី និងមានតួនាទីជាអនុប្រធានប៉ុសិ្តច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុង។ អ្នកខ្លះសង្ស័យជាអំពើឃាតកម្ម តែទុកអោយសមត្ថកិច្ចបើកការសើុបអង្កេតតាមនិតិវិធី៕អ៊ួង វឹង

photo_2016-04-28_08-02-36 photo_2016-04-28_08-02-31 photo_2016-04-28_08-02-28