កិច្ចប្រជុំ​ផ្សព្វផ្សាយ ការពង្រឹង​សុ​វត្តិភាព ការត្រួតពិនិត្យ​ការដ្ឋាន​សំណង់ និង​ការគ្រប់គ្រង​ការប្រកប​អាជីវកម្ម​លើ​វិស័យ​សំណង់ “

0

បន្ទាយមានជ័យ:ឯកសារគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណងត្រូវបានលើកយកមកប្រជុំផ្សព្វផ្សាយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី ២៨ មេសា ឆ្នាំ២០១៦ ក្រោមប្រធានបទ” ការពង្រឹងសុវត្តិភាព ការត្រួតពិនិត្យការដ្ឋានសំណង់ និងការគ្រប់គ្រងការប្រកបអាជីវកម្មលើវិស័យសំណង់ ”
ឯកឧត្ដម ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីកម្មនិង សំណង់ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ម្ចាស់សំណង់ អ្នកគ្រប់គ្រង់អាជីវកម្ម ក្នុងខេត្តបន្ទាយមានជ័យ និងឧត្ដមានជ័យមានវត្តមានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនេះ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង ពង្រឹងសុវត្តិភាពកម្មករ ក្រុមហ៊ុនសាងសង ក្រុមជាង អោយពួកគាត់មានសុវត្តិភាព មានន័យថាមានរបាំងការពារ មានសំណាញ់ ព័ទ្ធជុំវិញការដ្ឋាន។ ការត្រួតពិនិត្យការដ្ឋាន ពិនិត្យទៅលើច្បាប់សាងសង់ ឬលិខិតបទដ្ឋានគិតិយុត្ត ដែលអាចអោយធ្វើការសាងសងសំណង់បាន និងត្រួតពិនិត្យគុណភាពសំណង់ ដើម្បីអោយទទួលបានការប្រើប្រាស់យូរអង្វែង។ ការគ្រប់គ្រងការប្រកបអាជីវកម្មលើវិស័យសំណង ក្រុមហ៊ុនសាងសង និងក្រុមជាងចុះបញ្ជីនៅមន្ទីរសុរិយោដីខេត្តឬក្រសួងដើម្បីងាយស្រួលដល់មន្ត្រីជំនាញគ្រប់គ្រង។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ការផ្សព្វផ្សាយនាពេលនេះ គឺបានឆ្លើយតបទៅនឹងតម្រូវការទប់ស្កាត់ជាក់ស្ដែង លើការងារសាងសង់ ដែលកំពង់កើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបន្ទាយមានជ័យ។ ហើយការផ្សព្វផ្សាយនេះ ផ្ដល់អោយអ្នកពាក់ព័ន្ធចូលរួមទទួលខុលត្រូវ និងផ្សព្វផ្សាយបន្តអោយមានប្រសិទ្ធភាព។
ឯកឧត្ដម ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីកម្មនិង សំណង់និងជាតំណាង ឯកឧត្ដម ជាសុផារ៉ា រដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា: ក្រោយកិច្ចប្រជុំផ្សព្វផ្សាយនេះ អាចប្រែក្លាយអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីផ្នែកការងារសំណង់ មន្ត្រីរដ្ឋបាលថ្នាក់ខេត្ត ស្រុកក្រុង ឃុំសង្កាត់អាចបំពេញភារកិច្ចនិងទួលខុសត្រូវ ផ្នែកការងារសំណង់នេះ កាន់តែល្អប្រសើថែមទៀត អភិវឌ្ឍន៍ប្រទេសជាតិ ពិសេស អាជួយបង្ការហានិភ័យនៃគ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្ករឡើងពីសំណង់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គ្មានការអនុញ្ញាតតាមផ្លូវច្បាប់៕ដោយ:ឃិន គន្ធា

photo_2016-04-29_06-37-44 photo_2016-04-29_06-37-40 photo_2016-04-29_06-37-37 photo_2016-04-29_06-37-35 photo_2016-04-29_06-37-32