​ ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចុះជួយ​ចែកចាយ​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​​ប្រើប្រាស់​ក្នុង​ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​

0

ស្ទឹងត្រែង:នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះអាវុធហត្ថខេត្តបានធ្វើការចុះជួយចែកទឹកដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ស្ថិតក្នុង

ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខណៈពេលដែលរដូវប្រាំងឈានចូលមកដល់ ជាពិសេសគឺ ខែមីនា នឹងខែមេសាឆ្នាំ២០១៦នេះតែម្តង អាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងបណ្តាលអោយទឹកអណ្តូងនឹងទឹកត្រពាំងរីងហួតហែង។

ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋខាងលើនេះអាវុធហត្ថខេត្តក៍បានចុះអន្តរាគមន៍ជួយចែកទឹកដល់ពលរដ្ឋដែលជួបការលំបាកទាំងនោះផងដែរ ក្នុងនោះមានភូមិអន្លុងក្រមួន និងភូមិស្រែឬស្សី ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងចែងម៉ែងបានប្រាប់អោយដឹងថា:រាល់ឆ្នាំពេលដែលរដូវប្រាំងចូលមកដល់ពួកគាត់មិនដែលជួបប្រទះរឿងបញ្ហាខ្វះខាតទឹកប្រើប្រាស់ដល់ថ្នាក់នេះទេ។ទើបតែឆ្នាំនេះស្រាប់តែមានការប្រែប្រួលអាកាសធាតុឡើងកំដៅក្តៅខ្លាំងធ្វើអោយអ្នកភូមិ អ្នកស្រុក ជួបទុក្ខលំបាកបែបនេះតែម្តង។ជុំវិញការកង្វល់របស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ខាងលើ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ពេលដែលជួបទុក្ខលំបាក អាវុធហត្ថខេត្តតែងតែជួយយកអាសានិងដោះស្រាយដល់ប្រជាពលរដ្ឋទាំងអស់នោះគ្រប់ពេលវេលា។

photo_2016-04-29_16-22-16 photo_2016-04-29_16-22-10 photo_2016-04-29_16-22-05 photo_2016-04-29_16-22-01