ភ្នំពេញៈ .ឈ្មោះ លឹម គឹមតេង ភេទប្រុស អាយុ៤២ឆ្នាំ មេក្លោង ធ្លាប់ជាប់ពន្ធនាគារពាក់ពន្ធជួញដូរគ្រឿងញៀន និងជាសមាជិកក្រុមជនចាប់ជំរិតទាប្រាក់ឈ្មោះលឹម គឹមតេង ដែលត្រូវគ្រាប់កាំភ្លើងស្លាប់ បានដុតកម្ទេចចោល ។ ចំណែកជនសង្ស័យ ដែលចាប់ខ្លួន៥នាក់ ១.ឈ្មោះ លី កុកហ៊ុយ ភេទប្រុស អាយុ៦៤ឆ្នាំ ជាថៅកែឡត៍ជ្រូកខ្វៃ យីហោ (លី កុកហ៊ុយ)អាសយដ្ឋានផ្ទះកើតហេតុ ២. ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើត(លី កុកហ៊ុយ)និងត្រូវជាបងថ្លៃ លឹម គឹមតេង សមត្តកិច្ចបាញ់ (ស្លាប់) ។ ៣.លី វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក ៤.ឈ្មោះក្រាវ រិទ្ធារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង៥.ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករខ្វៃជ្រូក វត្ថុតាងចាប់យកថ្នាំញៀនជាង២០៦គ្រាប់ រថយន្ត២គ្រឿង អាវុធខ្លី៥ដើម និងអាវុធវែងអាកា១ដើម ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នុះពេញ បន្តនិតិវិធី ។




































