កំពង់ស្ពឺ មានសេចក្តីរាយការណ៍មកថា នៅវេលាង៣រសៀលងៃទី29.04.2016ម៉ោង14.30នាទី លើផ្លូវជាតិលេខ4 ភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចបើកពីកើតទៅលិចមកដល់ចំណុចខាងលើបានរអិលបណ្តាលអោយក្រឡាប់ មិនមានអ្នករងរបួសទេ មានរថយន្ត1គ្រឿងម៉ាកហ៊ីយន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3A5101លេខរ៉ឺម៉កកុងទីន័រព្រះសីហនុ4A1038ក្រឡាប់នៅចណុចខាងលិចលោកយាយ គម102.103ខូូចខាតរនាំងផ្លូវនិងស្លាកសញ្ញាបត់ឆ្វេង1 បង្គោលឡាក់1 បន្ទាប់មក20នាទីក្រោយក៍មានរថយន្ត01គ្រឿងទៀតម៉ាកហ្វ៊ុយសូពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3B2237ក្រឡាប់បន្តទៀតចម្ងាយពីគ្នា40ម៉ែត្រ ករណីខាងលើសមត្ថកិច្ចកំពង់ធ្វើការស៊ើបអង្កេត ។ភ្លៀងលាយខ្យល់មួយមេធំ បណ្តាលឲ្យរថយន្តកុងតឺន័រជាច្រើនគ្រឿង ក្រឡាប់នៅតំបន់ពេជ្រនិលមានរថយន្តកុងទីន័រក្រឡាប់ជាច្រើនគ្រឿង នៅតំបន់ពេជ្រនិល ក្រោយពេលភ្លៀងលាយខ្យល់ បានធ្លាក់មួយមេធំនៅតំបន់នោះ ដែលធ្វើឲ្យផ្លូវរអិល។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់មួយនេះមិនទាន់ដឹងថា មានអ្នករងគ្រោះនិងរថយន្តប៉ុន្មានគ្រឿងដែលរអិល ធ្លាក់ចេញពីផ្លូវនោះឡើយ ខណៈកម្លាំងសមត្ថកិច្ច កំពុងចេញទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។នេះបើតាមការអះអាងរបស់លោក សាយ ប៊ុនថន អធិការនគរបាល ស្រុកភ្នំស្រួច ថ្លែងប្រាប់ថានៅមុននេះបន្តិច ។




































