ខ្យល់​កន្ត្រាក់​កួច​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣៦​ខ្នង​នឹង​ស្លាប់​មនុស្ស​ម្នាក់​របួសស្រាល​៣​នាក់​នៅ​ស្រុក​វើ​ុ​ន​សៃ​

0

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៦.ល្ងាចថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់លាយឡំនឹងផ្គរន្ទះដ៍កាចសាហាវបានកួចយកដំបូលផ្ទះរបស់ប្រជាពលរដ្ឋក្នុងនោះមានប្រជាពលរដ្ឋម្នាក់បានស្លាប់នឹងរងរបួសស្រាលចំនួន៣នាក់ផ្សេងទៀត។

ហេតុការណ៍ដ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ខ្យល់ព្យុះកន្ត្រាក់បានបក់បោកយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ទៅលើផ្ទះប្រជាពលរដ្ឋ ផ្ទះចំនួន៣៦ខ្នងត្រូវរលាត់ដំបូលនឹងមួយចំនួនរលំរាបដល់ដី ស្តិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើុនសៃខេត្តរតនគិរី។

នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីចុះជួយខេត្តរតនគិរី បានដឹកនាំកម្លាំងស្នងការដ្ឋាននគបាលខេត្តនឹងកម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំងអធិការនគបាលស្រុកនាំយកថវិការនឹងអង្ករមួយបាវក្នុងមួយគ្រួសារនេះជាអំណោយកាកបាតក្រហមកម្ពុជាចុះទៅចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់តាមស្ថានភាពជាក់ស្តែង។ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនឹងប្រជាពលរដ្ឋដែលស្លាប់ដោយសាររលំផ្ទះលើត្រូវបានទទួលថវិការមួយចំនួនដើម្បីយកទៅធ្វើបុណ្យដោយជួបគ្រោះមហន្តរាយនោះ ៕ដោយ យក្ស ឡោម

photo_2016-04-29_18-40-13 photo_2016-04-29_18-40-11 photo_2016-04-29_18-40-06 photo_2016-04-29_18-40-03 photo_2016-04-29_18-40-00 photo_2016-04-29_18-39-56 photo_2016-04-29_18-39-54 photo_2016-04-29_18-39-48