​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​អាជីវករ​ស្វែងយល់​ការងារ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ផ្សេងៗ​ទៀត ដូចជា ចំណី​សត្វ ថ្នាំ​សត្វ

0

កំពង់ធំៈ បច្ចុប្បន្នរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តោតលើចំណីអាហារនិងសុខភាពប្រជាពលរដ្ឋ និងជម្រុញឲ្យ ក្រសួងពាក់ព័ន្ឋរឹតបន្តឹងការនាំយកសារធាតុ ដែលមានជាតិគេមី ណាការប្រើប្រាស់ហើយមានផល ប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ រួមទាំងការនាំចូល និងការផលិត ជីកសិកម្ម ចំណីសត្វ និងថ្នាំកសិកម្ម ដែលកំពុងតែចរាចរណ៍ នៅលើទីផ្សារបស់ប្រទេសកម្ពុជា។
លោក តាន់ ម៉េងឆាង ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងបើកវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវះដល់អាជីវករលក់ដុំនិងរាយ នៅក្នុងទីផ្សារបច្ចុប្បន្ននេះ គឺគោលបំណង់អោយអាជីវករស្វែងយល់ការងារច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងសម្ភារៈកសិកម្មផ្សេងៗទៀត ដូចជា ចំណីសត្វ ថ្នាំសត្វ និងគ្រប់ពូជជាដើម និងកំណត់អត្តសញ្ញាណ បទល្មើសក្នុងវិស័យនីតិកម្មកសិកម្ម មុននិងសម្រេចចិត្តធ្វើអាជីវកម្មលក់ដុំ និងលក់រាយ នូវសម្ភារៈកសិកម្ម ហើយអាជីវករគ្រប់រូប មុននិងធ្វើអាជីវកម្មលក់ដូរ ចាំបាច់ឆ្លងកាត់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈនេះសិន ទើបបានចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មជូនបាន រាល់ការបង់ប្រាក់តាមសេវាកម្មរបស់ក្រសួងកសិកម្ម មាននៅក្នុងប្រកាសរួមលេខ ១០១៣ ចុះថ្ងៃទី២៨.១២.២០១២ ក្នុងវគ្គសិក្សានេះ ត្រូវបានធ្វើឡើង ក្នុងរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២៥ដល់៣០ ខែមេសា ឆ្នាំ ២០១៦ មានអាជីវករសរុបមានចំនួន ១០៦នាក់ ក្នុងនោះស្រី ៤៣នាក់ អាជីវករក្រៅខេត្ត មានចំនួន ៨នាក់ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្តាល រតនះគីរី បាត់ដំបង និងរាជធានីភ្នំពេញ។
លោកកាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ បានធ្វើកាណែនាដល់ក្រុមអជីករ ស្វែងយល់ពីចំណេះដឹង អំពីជីគីមី និងសារធាតុសំខាន់ៗរបស់ជី.លក្ខណះនិងទំរង់របស់ជី.មុខងារនិងតួនាទីនៃសារធាតុចិញ្ចឹម សរីរាងរបស់រុក្ខជាតិ និងដំណាំផ្សេងៗធ្វើជីគេមីមានប្រសិទ្ធិភាព និងសុវត្តិភាពរបស់អ្នប្រប្រាស់ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ដើម្បីបន្ថែចំណេះដឹងអំពីរោគសញ្ញានៃកង្វះសារធាតុចិញ្ចឹម ប្រភេទជីគីមី.ការទុកដាក់និងការតាំងលក់ ជាពិសេសជីដែលមានសារធាតុគីមីថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ជំងឺផ្សិតថ្នាំសម្លាប់សត្វកណ្ដុរនិងថ្នាំសម្លាប់ខ្យងនៅក្នុងស្រែ ជាពិសេសត្រូវរាយការណ៍ មកមន្ទីរកសិកម្ម ជាបន្ទាន់ រាល់ករណីបុគ្គលណា ឬក្រុមហ៊ុនណា ដែលបានលក់ ជីកសិកម្ម ឬថ្នាំកសិកម្ម ចំណីសត្វនិងសម្ភារៈកសិកម្មផ្សេងៗ ដែលពុំមានលិខិតអនុញ្ញាតិស្របច្បាប់ និងពុំបានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវះ ក្នុងការលក់ដុំនិងលក់រាយ រួមទាំងការគ្រប់គ្រងសារធាតុគេមី។
ដោយ ប៊ុន រដ្ឋា

photo_2016-04-29_19-17-52 photo_2016-04-29_19-17-49 photo_2016-04-29_19-17-39 photo_2016-04-29_19-17-36