VIDEO នៅខេត្តកំពង់ស្ពឺ ភ្លៀងបានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ

0

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍ មកពីខេត្តកំពង់ស្ពឺ បន្ទាប់ពីអាកាសធាតុឡើងកំដៅជាច្រើនថ្ងៃកន្លងមក រហូតមកដល់ពេលនេះថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៦  ភ្លៀងក៏ចាប់ផ្តើម ធ្លាក់ជាបន្តបន្ទាប់ ជាក់ស្តែងនៅម៉ោង៥ ល្ងាចនេះ នៅតំបន់ថ្នល់ទទឺង ទៅកាន់ស្ពានគុណគ្រូ មានភ្លៀងធ្លាក់ខ្លាំង ដែលមកដល់ពេលនេះមិនទាន់រាំងនៅឡើយទេ ។
ប្រជាពលរដ្ឋមានសេចក្តីត្រេងអរ យ៉ាងខ្លាំង ខណៈពេលដែលកំដៅដង្ហក់ឡើង បង្ករឲ្យផលដំណាំរបស់ ប្រជាកសិករទទួលនូវភាពគ្រៀមស្វិត តែក្នុងរយះ៣ទៅ៤ថ្ងៃនេះ មានភ្លៀងមកជាហូរហែរ បានធ្វើឲ្យដំណាំ និងគោ ក្របី មនុស្សត្វ បានទទួលនូវភាពត្រជាក់ត្រជុំ តាមរដួវកាល។
ក្នុងនោះក៏សូមឲ្យបងប្អូនដែលធ្វើដំណើរ ឆ្លងកាត់នូវចំនុចភូមិសាស្រ្តខាងលើ មានការប្រុងប្រយ័ត្ន ថ្នល់អាចរអិលបាន។