ខ្យល់កន្រ្តាក់មួយមេ វាយបំបាក់ដើមឈើ និងផ្ទះប្រជាពលរដ្ឋចំនួន២១ ខ្នងផ្ទះ ស្រុកប្រាសាទបាល័ង្គ

0

កំពង់ធំៈ នៅល្ងាចថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៦ មានខ្យល់ព្យុះលាយឡំនិងភ្លៀង បានកន្រ្តាក់ផ្ទះប្រជាពលរដ្ឋឲ្យដួល រលំទាំងស្រុង ចំនួន ២ខ្នងផ្ទះ និង១៩ខ្នងផ្ទះទៀត ត្រូវបានខ្យល់វាយបោករបើកដំបូល ទ្រេត ទទួលការខូចខាត យ៉ាងដំណំ មិនតែប៉ុណ្ណោះដើមឈើមួយចំនួន ត្រូវបានខ្យល់វាយរលំកាលពីវេលាម៉ោង ៥.៤០នាទី ស្ថិតនៅ ទួលគ្រើល និងភូមិថ្នល់ ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ។
ក្នុងករណីខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទៈប្រពលរដ្ឋសរុបចំនួន ២១ខ្នង និងបានធ្វើឲ្យមានមនុស្សរបួសស្រាល 1នាក់ ភេទប្រុសឈ្មោៈ សិន សឿន អាយុ ៥២ឆ្នាំ នៅភូមិទួលគ្រើល ក្រោយពេលកើតហេតុ ក្រុមការងារ ដឹកនាំដោយ លោក ទូច សុខា អភិបាលស្រុកប្រាសាទបាល័ង្គ បានចុះទៅពិនិត្យស្ថានភាព ដើម្បីរកវិធីជួយលើ គ្រួសារជនរងគ្រោះ ដែលត្រូវបានផ្ទះរលំ ។
ដោយ ប៊ុន រដ្ឋា

photo_2016-05-02_23-21-36 photo_2016-05-02_23-21-34 photo_2016-05-02_23-21-31 photo_2016-05-02_23-21-29 photo_2016-05-02_23-21-27