លោកសាយណូរ៉ា ព្រះរាជអាជ្ញារងដឹកកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងគ្លីនិកបំរើសេវាកម្មខុសច្បាប់ក្នុងស្រុកស្ទោង

0

កំពង់ធំៈស្ថានបំរើសេវាកម្ម ព្យាបាល និងរក្សារោគ ដែលបានដុះឡើងដូចផ្សិត ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យគ្លីនិក វេជ្ជបណ្ឌិត យា ប៊ុនលាង ហៅសៀង ដែលត្រូវបានគេដឹង ថាជាគ្រូពេទ្យល្បីមួយរូបក្នុងស្រុកស្ទោងនៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ ដែលជាលើកទីមួយហើយ ក្នុងប្រទេសកម្ពុជា ដែលវេជ្ជបណ្ឌិតរូបនេះចេះ បង្កើតកូនកញ្ច្រែងសម្រាប់លក់ដើរលក់ ដូចអ្នកលក់ឆ្នោតសៀម ។
លោក អ៊ុត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានឲ្យលោក សាយ ណូរ៉ាព្រះរាជអាជ្ញារង និងលោក សារ៉ាក់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានដឹកនាំកម្លាំងចុះពិនិត្យទីតាំងគ្លីនិកចំនួន៤កន្លែង នៅក្នុងស្រុកស្ទោង ដែលបានបើកបំរើសេវាកម្មព្យាបាល ដោយពុំមានលិខិតអនុញ្ញាតិ និងជាកូនចៅរបស់លោក វេជ្ជបណ្ឌិត យា ប៊ុនលាង ហៅសៀង ក្នុងនោះមានកូន២នាក់ និងប្អូនថ្លៃម្នាក់ ឈ្មោះ គង្គាដែលគ្មានលិខិតអនុញ្ញាតិ និងត្រូវបានដកហូតសម្ភារៈ មានទូរសម្រាប់ដាក់ថ្នាំពេទ្យលក់ចំនួន២ រួមទាំងថ្នាំពេទ្យមួយចំនួន ហើយបានបិទបណ្តោះអាសន្ន ហាមលក់ថ្នាំពេទ្យលុះត្រាតែដោះស្រាយ តាមនិតិវិធីច្បាប់ ហើយបានបន្តចុះត្រួតពិនិត្យគ្លីនិកជាច្រើនកន្លែងទៀត ។
ប្រជាពលរដ្ឋអប់អរសាទរ ចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចុះត្រួតពិនិត្យ ទីតាំងស្ថានពបំរើសេវាកម្មព្យាបាល និងលក់ថ្នាំពេទ្យ ដោយកន្លងមក គឺមានកន្លែងលក់ថ្នាំពេទ្យជាច្រើនកន្លែង ដែលពុំមានវិជ្ជា ត្រឹមត្រូវ ពុំមានការសិក្សារៀនសូត្រ គឺចេះលក់ថ្នាំពេទ្យតាមឪពុក ម្តាយ តាមបង ហើយចេះតែលក់ ចេះតែ ចាក់ថ្នាំដោយពុំមានជំនាញ និងបង្ករឲ្យមានមនុស្សស្លាប់ ជាច្រើននាក់មកហើយ ជាក់ស្តែងគឺកន្លែងពេទ្យ សៀងនេះតែម្តង ។
ចំពោះសម្ភារៈទាំងអស់ ត្រូវបាននាំយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រីឯថ្នាំពេទ្យ ដែលហួសឌឺឡេ ថ្នាំគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ត្រូវបានមន្ទីរសុខាភិបាលនាំយកទៅរក្សាកន្លែងសុវត្តិភាព ចំណែកហាងលក់ថ្នាំពេទ្យត្រូវបានបិទផ្អាកលក់មួយរយះ រងចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយ ប៊ុន រដ្ឋា

Image6 Image5 Image4 Image3 Image2 Image1