កំពង់ឆ្នាំង៖ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមអគ្គស្នងការរង លោក លោកស្រីក្នុងមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីនគរបាលប៉ុស្តិ ស្រុក ខេត្តប្រមាណជាង២០០នាក់។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍អំពីលទ្ធផលការងាររបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងរយៈពេល៦ខែដើមឆ្នាំ២០១៤អោយដឹងថា៖បទល្មើសព្រហ្មទណ្ឌកើតមាន២២លើក ក្នុងនោះមានបទឧក្រិដ្ឋ១០ បទមជ្ឈឹម១២លើក បើប្រៀបធៀបនឹង៦ខែដើមឆ្នាំ២០១៣ បានថយចុះ១០លើកគឺ បទឧក្រិដ្ឋថយចុះ៣លើក បទមជ្ឈឹមថយ៧លើក។
ជាលទ្ធផលបង្ក្រាបបាន២០ករណី ចាប់បាន២៧នាក់ស្មើ៩០%នៃ បទល្មើសកើតឡើង។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការរងត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំងក្នុងថ្ងៃ នេះជំនួសលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ដែលត្រូវផ្ទេរភារកិច្ចទៅកាន់ស្នងការខេត្តបន្ទាយមានជ័យ បានឡើងប្តេជ្ញាចិត្តថា៖ដើម្បីតបស្នងចំពោះការប្រកាសតួនាទីនាពេលនេះ លោកសូមប្តេជ្ញាគាំទ្រនិងចូលរួមអនុវត្តន៍អោយបានសកម្មនូវក្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអណត្តិទី៥ដែលប្រសូត្រចេញពីការបោះឆ្នោតត្រឹមត្រូវ ការពារដាច់ខាតព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ]]
រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គោរពតាមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តមអភិបាលខេត្ត។ប្តេជ្ញាគោ រពនិងប្រតិបត្តអោយបានត្រឹមត្រូវនូវលិខិតបទដ្ឋាន ច្បាប់នានា ដើម្បីរួមចំណែកលើកស្ទួយនីតិរដ្ឋ និងការពារគោរពសិទ្ធមនុស្ស បន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសំរេចភារកិច្ចអោយបានជោគជ័យ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ថា៖ ស្នើសុំលោកស្នងការថ្មីបង្កើនវិធានការបង្ការបទល្មើស ហើយចាត់វិធានការបង្ក្រាបនិងតស៊ូគ្រប់ករណីក្នុងគោលបំ ណងបង្ក្រាបអោយដល់ឬសគល់ មិនទុកឳកាសអោយជនល្មើសធ្វើសកម្មភាពបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិបានឡើយ។បង្កើនការអនុវត្តន៍ និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈកិច្ចប្រតិបត្តការផាកពិន័យ ចាប់ល្បឿន មិនដាក់កញ្ចក់មើល
ក្រោយ មិនពាក់មួកសុវត្ថិភាព ។ល។ពង្រឹងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ និងមានសោភ័ណ្ឌភាពល្អ បង្កើនការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩យ៉ាង ដោយជំរុញអោយប៉ុស្តិរដ្ឋបាលធ្វើជាស្នូលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានមានអនុសាសន៍ថា៖សូមកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃក្នុងការបំពេញភារកិច្ចកន្លងមក របស់កងកម្លាំងនគរបាលខេត្តទាំងមូលក្រោមការដឹកនាំរបស់ឯកឧត្តមគណៈបញ្ជាការឯកភាពខេត្តដែលកន្លងមកបានតស៊ូពុះពារប្រឹងប្រែងបង្ក្រាបបានបទល្មើសជាទូទៅបាន៩០%។ បច្ចុប្បន្នបញ្ហាដែលនៅប្រឈមធំ
សំរាប់ខេត្តគឺគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ និងបទល្មើសផ្សេងៗទៀតដែលទាមទារអោយថ្នាក់ស្នងការខេត្តអធិការស្រុក និងប៉ុស្តិរដ្ឋបាលបង្កើនកំលាំងប្រចាំបញ្ជារអោយបានជាប្រចាំ ដើម្បីដោះស្រាយនិងទប់ទល់សភាពការណ៍អោយទាន់ពេលវេលា។ក្នុងនោះដែរឯកឧត្តមបានលើកឡើងនូវវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ថា៖ការពាក់មួកសុវត្ថិភាពនិងការគោរពច្បាប់ចរាចរណ៍ គឺមន្ត្រីនគរបាលនិងមន្ត្រីរាជការគ្រប់រូប ជាអ្នកធ្វើគំរូមុនគេបង្អស់ដល់ប្រជាពលរដ្ឋ។ចុងបញ្ចប់
ឯកឧត្តមនាយឧត្តមសេនីយ៍បានផ្តាំផ្តើ និងក្រើនរំលឹកថា៖កងកម្លាំងនគរបាលគឺជាសេនាធិការអោយគណៈបញ្ជាការឯកភាពខេត្ត បាក់ព័ន្ធនឹងការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព កងកម្លាំងនគរបាលគឺជាឧបករណ៍របស់រដ្ឋ ជាកូនចៅប្រជាជន នឹងត្រូវតែធ្វើការបំរើប្រជាជន៕