កំពង់ធំៈ លោក ជំទាវ ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទខេត្កកំពង់ធំ បានចុះសំណេះ សំណាល និងចែកអំណោយដល់ គ្រួសារប្រជាពលរដ្ឋដែលសម្រាលកូនក្នុងមណ្ឌលសុខភាពជ័យ ស្ថិតក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ និង មណ្ឌលសុខភាពសាលាវិស័យ ស្ថិតក្នុងភូមិសាលាវិស័យ សាលាវិស័យស្រុកប្រាសាទ បល្ល័ង្កសរុប មានចំនួន៥០នាក់ ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិនិងទិវាឆ្មបអន្តរជាតិ៨ឧសភា ឆ្នាំ ២០១៦ក្រោមប្រធានបទ ( ស្ត្រីនិងទារកជាបេះដូងរបស់ឆ្មប )។
នៅរសៀលថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០១៦ លោកជំទាវ ឃួន ឃុនឌី ចុះសួរសុខទុក្ខ ប្រជា ពលរដ្ននិងផ្ដាំផ្ញើ ឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះ ក្រុមគ្រួសារដែលបាន សម្រាលកូនត្រូវគិតពី សុខភាព ឲ្យល្អ ត្រូវមានផែន ការ ឲ្យច្បាស់លាស់និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ក្នុងការយកកូន សូមឲ្យមាតាបិតា ទាំងអស់ ត្រូវពិនិត្យថែទាំគភ៌ឲ្យបានយ៉ាងតិចបួនដងមុនពេលសម្រាល ពេលសម្រាលកូន ត្រូវមកសម្រាល នៅ មណ្ឌលសុខភាព ទោះជាកូនទីប៉ុន្មានក៏ដោយព្រោះជាទីកន្លែងដែលយើងពឹងពាក់បាន ការថែទាំក្រោយ សម្រាលទាំងមាតាទាំងទារក ការចិញ្ចឹមបីបាច់ទារ ការពន្យាកំណើតនិងការ ត្រៀម សម្រាប់ ការមានគភ៌ថ្មី ទៀត ក៏ដោយ។
លោក ជំទាវ បានធ្វើការផ្តាំផ្ញើរ ដល់មាតា បិតា និងស្ត្រីមានផ្ទៃពោះ ឲ្យថែរក្សាសុខភាព ជាចម្បង ទាំងការស្នាក់នៅ ទាំងការហូបចុក និងមានការប្រុងប្រយ័ត្ន ក្នុងរដូវភ្លៀងធ្លាក់ អាចមានផ្គររន្ទះនិងមានខ្យល់ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្តិភាព ជៀសវាងគ្រោះមហន្ដរាយ លោកជំទាវបាន អគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាដែលបានជួយដល់ប្រជាពលរដ្នដែលកំពុងរងគ្រោះនេះសមទៅនិងពាក្យ ទីណាមានទុក្ខ លំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច ។ ដោយ ប៊ុន រដ្ឋា




































