កំពង់ស្ពឺ ជនជាតិកូរ៉េម្នាក់បានរស់នៅលាក់បាំងដោយមិនមានលិខិតឆ្លងដែន(បាស្ពរ័)អស់រយៈពេល ៤ទៅ៥ឆ្នាំ នៅក្នុងក្រុមហ៊ុនកូរេមួយស្ថិតក្នុងញាណសេៈ ឃុំទព័មាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានកំលាំងនគរបាលអន្តោប្រវេសន៍ ស្នងការដ្ឋានខេត្តកំពង់ស្ពឺតាមដានជាច្រើនថ្ងៃដើម្បីចាប់បញ្ជូនទៅកាន់ស្រុកកំណើតវិញតាមច្បាប់ប្រទេសកម្ពុជា ។
លោកឧត្តសេនីយ៏ត្រី សម សាមួន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ កំលាំងនគរបានអន្តោប្រវេសន៍បានទទួលពត៏មានមុខសញ្ញាបទេសរស់នៅមិនស្របច្បាប់ ដែលបានតាមដានមកជាយូរចូលទៅកាន់ អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីទៅសុំលិខិតបញ្ជាក់ក្លែងក្លាយថាខ្លួនបានបាត់លិខិតឆ្លងដែន (បាស្ពរ័) ដើម្បីយកទៅឲ្យស្ថានទូតទទួលស្គាល់នៅពេលដែលកំលាំងអន្តោប្រវេសន៍កោៈឲ្យចូលខ្លួនតាមច្បាប់ ។ ស្នងការរងបានបន្តថា តាមការសាកសួរជនជាតិកូរេមានឈ្មោៈ ហ្វាក ហ្វឹន យ៉ុង (Hwak wan young )អាយុ ៦០ ឆ្នាំមានប្រពន្ធមិនស្របច្បាប់ជាជនជាតិខ្មែរ ។ហើយបុគ្គលខាងលើបានមករស់នៅក្នុងទឹកដីកម្ពុជាជាច្រើនឆ្នាំដោយពំមានឯកសារអ្វីឡើយ ដោយគេបានអៈអាងថាបានបាត់ឯកសារទាំងអស់ចំនួន ៤ឆ្នាំមក ហើយស្ថានទូតក៏លែងទទួលស្គាល់រូបគេដែរដោយសារតែគេមិនបានបំពេញបែបបទឲ្យត្រូវតាមនាពេលកន្លងមក ។ លោកស្នងការរងដដែលបានបញ្ជាក់ថា ចាប់ពីខែ មេសា ដើមឆ្នាំ២០១៦ នគរបាលអន្តោប្រវេសន៍បានចាប់និងបញ្ជូនជនបទេសរស់មិនស្របច្បាប់បានចំនួន ០៤ករណី បញ្ជូនជនជាតិបារាំង ០១ករណី ជនជាតិកូរេ ០២ករណីបូកទាំងលើកនេៈ ជនជាតិវៀណាម ០១ករណី ក្នុងនោៈរកឃើញអន្តោប្រវេសន៍រស់នៅ ១៣០គ្រួសារ មានមនុស្ស៤១១នាក់ ជាជនជាតិវៀណាម ។ហើយចំនួនពលករបទេសបែបវិនិយោគ ១២៨១នាក់ស្មើ ១៧សញ្ជាតិ ។នគរបាលអន្តោប្រវេសន៍បានរកឃើញទៀតថា ជនបទេសស្នាក់នៅរយៈពេលវែងមានចំនួន ១៧០៧នាក់ ស្មើ២១សញ្ជាតិ ។បើគិតពីការអនុវត្តច្បាប់របស់នគរបាលអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺកាលពីឆ្នាំ ២០១៥កន្លងមកអង្គភាពបានបញ្ជូន ជនបទេសខុសច្បាប់បាន ៥៣នាក់ឲ្យចាកចេញពីកម្ពុជា ហើយនិបានធ្វើកិច្ចសន្យាសម្រាប់ការចាកចេញបន្ត មាន៩៤ នាក់ផ្សេងទៀត ។ការិយាលយ័អន្តោប្រវេសន៍ក៏បានធ្វើការព្រមានដល់រោងចក្រសហគ្រាសមួយចំនួនដែលបន្តលាក់ពលករបទេធ្វើការមិនស្របច្បាប់ឲ្យឆាប់រួសរាន់បំពេញឯកសារតាមច្បាប់មុននិងកំលាំងស្រាវជ្រាវរកឃើញ ៕




































